VOV WorldVOV World
គណៈប្រតិភូថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។
03/12/2012 11:32
VOV-នាថ្ងៃទី៣វិច្ឆិកានៅក្រុងហាណូយប្រធាន សម្ព័ន្ធបណ្ដាអង្គការមិត្តភាព​វៀតណាម Vu Xuan Hong បានទទួលជួបគណៈប្រតិភូអង្គការក្រុម​ ប្រឹក្សាថ្នាក់​ដឹក​នាំ​នយោបាយវ័យក្មេងអាមេរិក
គណៈប្រតិភូថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។
គណៈប្រតិភូថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។         VOV-នាថ្ងៃទី៣វិច្ឆិកានៅក្រុងហាណូយប្រធានសម្ព័ន្ធបណ្ដាអង្គការ មិត្តភាព​វៀតណាម Vu Xuan Hong បានទទួលជួបគណៈប្រតិភូអង្គការក្រុម ​ប្រឹក្សាថ្នាក់​ដឹក​នាំ​នយោបាយវ័យក្មេងអាមេរិក (American council of young political leaders- ACYPL) រួមមានសមាជិកចំនួន៨នាក់ដឹកនាំដោយលោក Amol S. Neik ក្នុង​ឱកាស​​មកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ធ្នូ។ នៅពិធី​ទទួលជួបសន្ទនា ប្រធាន Vu Xuan Hong បាន ឧទ្ទេសនាមជាមួយគណៈ​ប្រតិភូ​នូវ​ព័ត៌មានបច្ចុប្បន្នកម្មអំពីស្ថានភាពសេដ្ឋកិច្ច សង្គមគោលនយោបាយកិច្ចការ​បរទេសរបស់វៀតណាម ទំនាក់ទមនងវៀត ណាម-អាមេរិក។​ តាងនាមឲ្យគណៈ​ប្រតិភូ លោក​ Amol S. Neik បានថ្លែងមតិ ឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ច​លើកនេះគឺជួបប្រាស្រ័យជាមួយ ស្ថាប័នមួយចំនួនធ្វើសកម្មភាពក្នុងបណ្ដាវិស័យផ្សេងៗគ្នាដើម្បីផ្លាស់ប្តូររាល់ ការផ្ដើមគំនិតក៏ដូចជាចែករំលែកបទពិសោធន៍បង្កើនសម័ត្ថភាពដឹកនាំរបស់ បុគ្គលនីមួយៗនិងសម័ត្ថភាពការទូតមហាជន បង្ក​បរិយាកាសយល់ដឹងគ្នា ទៅវិញទៅមកដាក់គ្រឹះស្ថានឲ្យទំនាក់ទំនងនាពេល​អនាគត៕

More