គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបំពេញទស្សនកិច្ចនៅអាល្លីម៉ង់
22/03/2013 09:48
ពីថៃ្ចទី១៩ដល់ទី២១ មិនា គណៈប្រតិភូយោធាជាន់ខ្ពស់ វៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រី្តក្រសួងការពាប្រទេសបានទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋសហព័ន្ធអាល្លីម៉ង់។
ពីថៃ្ចទី១៩ដល់ទី២១ មិនា គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំ ដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រី្តក្រសួងការពាប្រទេសបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសហព័ន្ធអាល្លីម៉ង់។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមជួបចរចារជាមួយគណៈប្រតិភូក្រសួង ការពាជាតិអាលី្លម៉ង់(http://www.qdnd.vn) នៅបណ្តាជំនួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងការពាជាតិអាលី្លម៉ង់Ruediger Wolf និងរដ្ឋមន្រី្តក្រសួងការពាជាតិ Thomas de Maiziere ឧត្តមសេ នីយ៍ឯក Nguyen Chi Vinh សម្តែងគោលបំណងចង់បង្កើនសហប្រតិបតិ្តការ និងគាំទ្រគ្នាទៅវិញទៅមកលើវិស័យការពាជាតិ សន្តិសុខរវាងប្រទេសទាំង ពីរជាពិសេសក្នុងដំណើការវៀតណាមត្រៀមរៀបចំចូលរួមបណា្តសកម្មភាព ថែរក្សាសន្តិភាពរបស់អ.ស.ប។ភាគីទាំងពីរព្រមព្រៀងនឹងចុះហត្ថលេខាលើ ឯកសារអនុស្សារណៈយោគយល់សហប្រតិបត្តិការការពាជាតិទ្វេភាគីនា ពេលខាងមុខ៕
Related





