គណះចាត់តាំងពិធីកាន់ទុក្ខជាតិនាយឧត្តមសេនីយ៍ Vo Nguyen Giap ប្រជុំពេញអង្គលើកទី១
07/10/2013 11:47
(VOV)_នារសៀលថ្ងៃទី ៧ តុលា ក្រោមការធ្វើអធិបតីភាពរបស់លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គណះចាត់តាំងពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍ Vo Nguyen Giap
(VOV)_នារសៀលថ្ងៃទី ៧ តុលា ក្រោមការធ្វើអធិបតីភាពរបស់លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គណះចាត់តាំងពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានរៀបចំ កិច្ចប្រជុំពេញអង្គលើកទី១ ជាមួយបណ្ដាសមាជិក គណះចាត់តាំងពិធីកាន់ទុក្ខជាតិ និងថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថានប័ន អង្គការនយោបាយសង្គម និងគ្រួសារ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានឯកភាពអំពីផែនការរៀបចំ ពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍ Vo Nguyen Giap ។ ពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ និងទី ១៣តុលាឆ្នាំ២០១៣ នៅទីនេះ ដំណាងនៃបណ្ដាក្រសួង ស្ថាប័ននិងគ្រួសារ នាយឧត្តមសេនីយ៍ បាន ជូនដំណឹងថា÷ ពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ និងទី ១៣តុលាឆ្នាំ២០១៣។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើ÷ គណះចាត់តាំងពិធីកាន់ទុក្ខជាតិត្រូវត្រៀមរៀបចំយ៉ាងម៉ត់ចត់ ជាមួយមនោសញ្ជេតនា និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីពិធីកាន់ទុក្ខជាតិ នាយឧត្តមសេនីយ៍ប្រព្រឹត្តទៅ ប្រកបដោយអធិកអធម ម៉ត់ចត់ សន្តិភាព សុវត្ថិភាព ៕
Related






