គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៥
25/02/2013 10:16
(VOV)_ នាព្រឹកថ្ងៃទី ២៥ នៅទីក្រុងហាណូយ គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំលើកទី ១៥។ កិច្ចប្រជុំលើកនេះ ត្រូវបានប្រព្រឹត្តទៅក្នុងរយះពេល ២ថ្ងៃ គឺថ្ងៃទី ២៥ និងទី២៦ កុម្ភះ។

(VOV)_ នាព្រឹកថ្ងៃទី ២៥ នៅទីក្រុងហាណូយ គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភាវៀតណាម បានបើកសម័យប្រជុំលើកទី ១៥។ កិច្ចប្រជុំលើកនេះ ត្រូវបាន ប្រព្រឹត្តទៅក្នុងរយះពេល ២ថ្ងៃ គឺថ្ងៃទី ២៥ និងទី២៦ កុម្ភះ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា÷ ក្នុងកិច្ចប្រជុំលើកនេះ គណះ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងពិភាក្សាអំពិខ្លឹមសារសំខាន់ជាច្រើន ដើម្បី ត្រៀម រៀបចំអោយ សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិអំពី÷គំរោងច្បាប់បង្ការ ប្រឆាំង ភារ វ កម្ម ច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់លំនៅដ្ឋាន ប្រើ ប្រាស់អាវុធ…ជាដើម។ ដើម្បីបន្តកែទម្រង់ ផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធិ ភាព សកម្មភាពរបស់រដ្ឋសភា នៅកិច្ចប្រជុំលើកនេះ គំរោងការណ៍ផ្លាស់ប្តូរថ្មី ក្បាល ម៉ាស៊ីន ជំនួយការងាររបស់រដ្ឋសភា នឹងត្រូវបានគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិភាក្សា។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷ “ ក្បាលម៉ាស៊ីន ជំនួយការងាររបស់រដ្ឋសភា របស់បណ្ដាស្ថាប័នរដ្ឋសភា ដើរតួរ នាទីដ៏សែនសំខាន់ ដូច្នេះ ត្រូវពិនិត្យមើល គំរោងការណ៍ផ្លាស់ប្តូរថ្មីរចនាសម្ព័ន្ធក្បាល ម៉ាស៊ីន សមត្ថកិច្ច ភារកិច្ច ក៏ដូចជាដំណើការរដ្ឋបាល ក្នងការជួយបណ្ដាស្ថាប័នរបស់ រដ្ឋសភាផងដែរ៕” គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំ លើកទី ១៥(internet)
Related






