VOV WorldVOV World
គណះប្រតិភូខុទ្ទកាល័យប្រធានាធិបតីអង់ហ្គូឡាមកបំពេញការងារនៅខេត្ត Bac Ninh
26/03/2013 08:27
នាថ្ងៃទី ២៥ មិនា គណះប្រតិភូខុទ្ទកាល័យប្រធានាធិបតីអង់ហ្គូឡា ដឹកនាំដោយលោកស្រី Florbela Rocha Araujo លេខាបទបញ្ញាត្តិ បានទៅ​ទស្សនា​​ ស្វែង​យល់ និង ស្រាវជ្រាវបទពិសោធន៍ របស់ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ក្នុងការទាក់ទាញវិនិយោគពីបរទេស។
គណះប្រតិភូខុទ្ទកាល័យប្រធានាធិបតីអង់ហ្គូឡាមកបំពេញការងារនៅខេត្ត Bac Ninh
នាថ្ងៃទី ២៥ មិនា គណះប្រតិភូខុទ្ទកាល័យប្រធានាធិបតីអង់ហ្គូឡា ដឹកនាំដោយ លោកស្រី Florbela Rocha Araujo លេខាបទបញ្ញាត្តិ បានទៅ​ទស្សនា​​ ស្វែង​យល់  និង  ស្រាវជ្រាវបទពិសោធន៍ របស់ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ក្នុង ការ ទាក់ទាញវិនិយោគពីបរទេស។ ថ្នាក់ដឹកនាំ ខេត្ត Bac Ninh បានជូនដំណឹង​អំពីសភាព ការណ៍អភិវឌ្ឍន៍ ​សេដ្ឋកិច្ច សង្គម របស់ខេត្ត និងមានគោលបំណងថា÷  បានផ្លាស់ប្តូរ  ចែករំឡែក បទពិសោធន៍ពន្លឿនវិនិយោគ របស់ខេត្ត Bac Ninh ជាមួយ​អង់ហ្គូឡា ​រួម ចំណែកពូនជ្រុំទំនាក់ទំនង មិត្តភាពរវាងប្រជាជននៃប្រទេស​ទាំងពីរ។ វាយតំលៃ ខ្ពស់  អំពី យន្តការ បែបបទ គោលនយោបាយរបស់ខេត្ត Bac Ninh ក្នុងការងារទាក់ទាញ  ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) លោកស្រី Florbela Rocha Araujo បានអះអាងថា÷  ការស្វែងយល់​ស្ថាន​ភាព​ជាក់ស្ដែងនៅ Bac Ninh នឹងជួយ អង់ហ្គូឡា មានបន្ថែមបទពិ សោធន៍ ​ដើម្បីកសាងបរិស្ថានវិនិយោគប្រកបដោយល្អប្រសើរ… ក្នុងឱកាសនេះដែរ  អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Nguyen Tien Nhuong និង​ឯកអគ្គរាជទូត អង់ហ្គូឡា ប្រចាំនៅវៀតណាម ​បានចុះហត្ថលេខា​លើ​ឯកសារ​អនុស្សារណះ យោគ យល់ សហប្រតិបត្តិការ ក្នុងវិស័យ អាជីវកម្ម និងកែច្នៃរុក្ខផល ផ្គត់ផ្គង់ពលករសំរាប់ផ្នែក ប្រេង ឧស្ម័ននៅ អង់ហ្គូឡា ផងដែរ៕ អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Nguyen Tien Nhuong និង​ឯកអគ្គរាជទូត អង់ហ្គូឡា ប្រចាំនៅវៀតណាម (internet)