VOV WorldVOV World
គណះប្រតិភូរដ្ឋសភាដាណឺម៉ាក់ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
05/03/2012 11:39
(VOVworld)-ទទួលសេចក្ដីអញ្ជើញរបស់ ប្រធានរដ្ឋសភា វៀតណាម លោកNguyen Sinh Hung នាព្រឹកថ្ងៃទី 5 មិនា ប្រធានរដ្ឋសភា ដាណឺម់ាក់ Morgens Lykketoff និងលោក ជំទាវ រួមជាមួយគណះប្រតិភូរដ្ឋសភាដាណឺម៉ាក់ បានមក ដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
គណះប្រតិភូរដ្ឋសភាដាណឺម៉ាក់ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVworld)-ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកNguyen Sinh Hung នាព្រឹកថ្ងៃទី 5 មិនា ប្រធានរដ្ឋសភាដាណឺម៉ាក់ Morgens Lykketoff និងលោក ជំទាវ រួមជាមួយគណះប្រតិភូរដ្ឋសភាដាណឺម៉ាក់បានមក់ដល់ទីក្រុងហាណូយ ចាប់ ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung(ខាងស្តាំ) ទទួលជួបជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់(រូបថត:internet)          នារសៀលថ្ងៃទី 5 មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក  Nguyen Sinh Hung បានទទួលជួបសន្ទនា ជាមួយ ប្រធានរដ្ឋសភា ដាណឺម់ាក់ Morgens Lykketoff។ ប្រធានរដ្ឋសភា​ Nguyen Sinh Hung បានស្វាគមដំណើបំពេញ​ទស្សនកិច្ច លើកនេះនៅវៀតណាម របស់ប្រធានរដ្ឋសភាដាណឺម៉ាក់ Morgens Lykketoff​​ និងចាត់ ទុកថា៖ នេះគឺជា របត់សំខាន់ ជំរុញទំនាក់ទំនង សហប្រតិបត្តិការ វៀតណាម -ដាណឺ ម៉ាក់ អោយកាន់តែស៊ីជំរៅ និងនាំមកផលប្រយោជន៏អោយ​ប្រជាជន​នៃប្រទេស​ទាំងពីរ នៅក្នុងជំនួបសន្ទនាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា Nguyen Sinh Hung មានគោល​បំណងចង់ឲ្យប្រទេសដាណឺម៉ាក់បន្តនូវការគំាទ្រការដែល EUទទួលស្គាល់បទបញ្ញាតិ សេដ្ឋកចិ្ចទីផ្សាពេញលេញរបស់វៀតណាមយ៉ាងឆាប់ៗ ក៏ដូចជាការជំរុញឲ្យEU ឆាប់ មានកិច្ចចរចារFTAជាមួយវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែល ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត ក្នុងវិស័យ ប្រែប្រួលអាកាស ធាតុ បរិស្ថាន ថាមពល និងកំណើនបៃតង ជួយឲ្យ វៀតណាមធ្វើអាជីវកម្មយ៉ាងល្អជាង សក្តានុភាព និងប្រៀបខ្លាំងរបស់ ដាណឺម៉ាក់ក្នុងវិស័យនេះ។ ភាគីទាំងពីរក៏បានឯក ភាពរក្សាការ ផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរបទពិសោធន៌ក្នុងសកម្មភាពនីតិ បញ្ញាតិ និងឃ្លាំមើល។ ទន្ទឹមនឹងនោះ រួមផ្សំគ្នា ឃ្លាំមើលការអនុវត្តរាល់កិច្ច​ព្រមព្រៀង កម្មវិធីសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរ វិនិយោគ ធ្វើអាជីវកម្ម និងជួយគ្នាទៅវិញទៅមកលើបណ្តាវេទិការ ពហុភាគី។នៅក្នុងការសន្ទនា​ប្រធានរដ្ឋសភាវៀតណាម​Nguyen Sinh Hung បានជូន ដំណឹង នឹងពន្យល់អំពីបញ្ហាសំខាន់ៗជាច្រើនទាក់ទិនដល់ការធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញឆ្នាំ​១៩៩២​ ដែលគណះប្រតិភូដាណឺម៉ាក់ យកចិត្តទុកដាក់។​នាយប់ថ្ងៃទី​៥មិនា ប្រធានរដ្ឋសភា​វៀតណាម​Nguyen Sinh Hungបានរៀបចំពិធីជប់លៀងដ៏មហោឡារឹក ជូន ចំពោះប្រធានរដ្ឋសភាដាណឺម៉ាក់ លោកជំទាវ​នឹងបណ្តាប្រតិភូអមដំណើរ។ នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung(ខាងស្តាំ) ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់(រូបថត:internet)             នារសៀលថ្ងៃទី ៥មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់ Morgens Lykktoff កំពុងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំដែងនូវក្ដីសប្បាយរីករាយ ​ចំពោះទំនាក់ទំនងវៀតណាម -ដាណឺម៉ាក់  គំពុងអភិវឌ្ឈន៏​យ៉ាងសកម្មលើគ្រប់វិស័យ​ ពិសេសគឺវិស័យសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានគោលបំណងថា៖ រដ្ឋសភាដាណឹម៉ាក់ជួយជ្រោមជ្រែងបណ្ដា​សកម្មភាពសហប្រតិបត្តិការលើបណ្ដាវិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុង នោះមានបណ្ដាសកម្មភាពសហប្រតិបត្តិការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ  ជួយឧបត្ថម្ភ ODA អោយវៀតណាម …ជាដើម។ ប្រធានរដ្ឋសភា ​ដាណឺម៉ាក់ Morgens Lykktoff អះអាងថា៖​រដ្ឋសភាដាណឺម៉ាក់ ជានិច្ចកាលជួយជ្រោមជ្រែងបណ្ដាសកម្មភាព សហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសគឺបណ្ដាសកម្មភាពសហ ប្រតិបត្តិការតាមសេចក្ដីស្នើរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ទន្ទឹមនឹងនោះក៏បាន ស្នើអោយថា ភាគីទាំងពីរត្រូវការបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៏  ក្នុងវិស័យកែទម្រងយុត្តិធម៏ និងចាត់ទុកថា នេះគឺជាវិស័យមានសក្ដានុភាពសហប្រតិ បត្តិការរវាងប្រទេសទាំងពីរនៅ​ធំធេញណាស់៕