គោលជំហររបស់អ៊ីរ៉ង់មិនរងឥទ្ធិពលដោយសារលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឡើយ
22/05/2013 08:11
(VOVworld) – នាថ្ងៃទី ២១ ឧសភា អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានអះអាងនូវ គោលជំហរអំពីកម្មវិធីនុយក្លេអ៊េររបស់ប្រទេសនេះមិន រងឥទ្ធិពលដោយសារលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ដែលនឹងត្រូវរៀបចំឡើងនាពេលខាងមុខឡើយ។

(VOVworld) – នាថ្ងៃទី ២១ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានអះអាងនូវគោលជំហរអំពីកម្មវិធីនុយក្លេអ៊េររបស់ប្រទេសនេះមិនរងឥទ្ធិពល ដោយសារលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលនឹងត្រូវរៀបចំឡើងនាពេល ខាងមុខឡើយ។ ថ្លែងមតិក្នុងសន្និសីទការសែតជាប្រចាំ សប្តាហ៍ លោក Araqchi បាន អះអាងថា៖ ប្រសិនបើ ក្រុម P5+1 ចង់បន្តការចរចារជាមួយអ៊ីរ៉ង់អំពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះបន្ទាប់ពីការបោះ ឆ្នោតប្រធានាធិបតី នោះគឺជា “បញ្ហាដោយឡែក របស់គេ”។ ប៉ុន្តែ Tehran មុនក៏ដូចជាក្រោយមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួនទេ។ អត្ថាធិប្បាយអំពី ការចរចាររវាងអ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបាន ប្រព្រឹត្តទៅ នាថ្ងៃទី ១៥ ឧសភា កន្លងមក នៅទីក្រុង Vienne អ៊ូស្ត្រីស មន្ត្រី ការបរ ទេសពោលខាងលើបានចាត់ទុកថា៖ ភាគីទាំង ២ មិនទទួលបានជោគជ័យ ណាមួយឡើយ ប៉ុន្តែ សង្ឃឹមថា៖ បណ្ដាការចរចារខាងមុខនឹងទទួលបាន លទ្ធផល។ ស្តីពីសង្គ្រាមស៊ីវិលបង្ហូឈាមនៅស៊ីរី លោក Araqchi បានប្រកាសថា ៖ Tehran ត្រៀមខ្លួនជាស្រេចចូលរួមសន្និសីទសន្តិភាពតាមការផ្តើមគំនិតរបស់ អាមេរិក និងរុស្ស៊ីដែលនឹងត្រូវបានរៀបចំឡើងនាដើមខែ មិថុនា ខាងមុខ នៅទីក្រុង Geneva ស្វីស។ រុស្ស៊ីបានស្នើឲ្យអ៊ីរ៉ុងចូលរួមសន្និសីទនេះ។ ប៉ុន្តែ ប្រទេសលោកខាង លិចជាច្រើនមិនចង់វត្តមានរបស់អ៊ីរ៉ង់ទេ៕
Related






