VOV WorldVOV World
គោលជំហររបស់វៀតណាមចំពោះរាល់បញ្ហាដែលបានទាក់ទិនដល់សមុទ្រខាងកើត
25/01/2013 11:25
(VOV)_នាថ្ងៃទី ២៤ មករា ឆ្លើយសំនួររបស់អ្នកយកព័ត៍មានអំពីប្រតិកម្ម​របស់វៀតណាម ចំពោះការដែលហ្វីលីពិនប្តឹង​ចិន​ជាផ្លូវការនៅតុលាកាអជ្ញាកណ្ដាល ​ អនុប្រធានគណះកម្មាធិការព្រំដែនជាតិ នៃក្រសួងការបរទេសវៀតណាមលោក Nguyen Duy Chien បាន​លើកច្បាស់ថា÷ ​គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតនាមគឺ បណ្ដាបញ្ហា​ដែលទាក់ទិនដល់សមុទ្រខាងកើត ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានរបស់ច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញានៃអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ។
គោលជំហររបស់វៀតណាមចំពោះរាល់បញ្ហាដែលបានទាក់ទិនដល់សមុទ្រខាងកើត
          (VOV)_នាថ្ងៃទី ២៤ មករា ឆ្លើយសំនួររបស់អ្នកយកព័ត៍មានអំពីប្រតិកម្ម​របស់ វៀតណាម ចំពោះការដែលហ្វីលីពិនប្តឹង​ចិន​ជាផ្លូវការនៅតុលាកាអជ្ញាកណ្ដាល ​ អនុប្រធានគណះកម្មាធិការព្រំដែនជាតិ នៃក្រសួងការបរទេសវៀតណាមលោក  Nguyen Duy Chien បាន​លើកច្បាស់ថា÷ ​គោលជំហរមុនក៏ដូចជាក្រោយរបស់​វៀត​ណាមគឺ បណ្ដាបញ្ហា​ដែលទាក់ទិនដល់សមុទ្រខាងកើត ត្រូវបានដោះស្រាយដោយ សន្តិវិធី​ ដោយឈរលើមូលដ្ឋានរបស់ច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញានៃ​អង្គការ​សហប្រជាជាតិ អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ។ វៀតណាមចាត់ទុកថា បណ្ដាប្រ ទេសមានសិទ្ធ​ទាំងស្រុង ក្នុងការជ្រើសរើសរាល់វិធានការសន្តិភាព ដើម្បីដោះ ស្រាយ​ជំលោះ ​អោយសមស្របទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរ ជាតិ និងក្នុង​នោះមាន អនុសញ្ញានៃអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ។ វៀតណាមមានអធិបតេយ្យ​ភាព​​មិនអាចប្រកែកបាន​ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa (internet)           ក៏ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន អំពីការដែលក្នុងរយះពេលកន្លងទៅ ចិន បានប្រកាសថា÷​បានសម្រេចនិងតាមគំរោងនឹងចេញផ្សាយ÷ ផែនទីនៃ​សាធារណះ​រដ្ឋ ប្រជាមានឹតចិន​និងផែនទី សណ្ឋាន​ដីចិន​ នាចុងខែមករាឆ្នាំ ២០១៣ នេះដែល​ក្នុងនោះមានខ្សែរផ្លូវ៩កំណាត់ ( ឬ​ហៅថា÷ ផ្លូវអណ្ដាតគោ) និងបណ្ដាកោះ ​នៅ​តំ​បន់ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀត​ណាម​លោក Nguyen Duy Chien បាន​អះអាងថា÷ វៀតណាមមានអធិបតេយ្យ​ភាព​​មិនអាចប្រកែកបាន​ចំពោះប្រជុំកោះ ទាំងពីរ Hoang Sa និង Truong Sa និងមានអធិប្បតេយ្យភាព សិទ្ធិយុត្តា​ធិការចំពោះ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ ​និង​តំបន់ខ្ពង់រាបបាតសមុទ្រនៅសមុទ្រខាងកើត តាម អនុ​សញ្ញានៃអង្គការសហប្រជាជាតិ ​អំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ។ រាល់ផែនទីដែល​បង្ហាញនូវព័ត៍មានខុសឆ្គង់អំពី​អធិប្បតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ ទាំងពីរ Hoang Sa និង Truong Sa សិទ្ធិអធិប្បតេយ្យភាព សិទ្ធិយុត្តាធិការរបស់វៀត ណាម នៅ​សមុទ្រខាង​កើត ​គឺខុសច្បាប់និងជាមោឃះ៕