គោលនយោបាយរបស់អាមេរិក ចំពោះរុស្ស៊ីផ្អែកទៅលើបណ្ដាផលប្រយោធន៍ជាតិ
09/03/2012 12:03
សេតវិមាននាថ្ងៃទី ៨ មិនា បានអះអាងថា៖ គោលនយោ បាយរបស់អាមេរិកចំពោះរុស្ស៊ីផ្អែកទៅលើបណ្ដាផល ប្រយោធន៍ជាតិមិនមានចតិកលក្ខណៈបុគ្គលទេ។
សេតវិមាននាថ្ងៃទី ៨ មិនា បានអះអាងថា៖ គោលនយោបាយរបស់អាមេរិកចំពោះ រុស្ស៊ីផ្អែកទៅលើបណ្ដាផលប្រយោធន៍ជាតិមិនមានចតិកលក្ខណៈបុគ្គលទេ។ ព្រម ទាំង សង្កត់ធ្ងន់ថា៖ អាមេរិកបន្តសហប្រតិបត្តិការ ជាមួយរុស្ស៊ី។ សេចក្តីប្រកាសនេះ របស់ សេតវិមានត្រូវបានលើកឡើង ក្នុងកាលៈទេសៈ ការត្រឡប់មកវិមាន Kremli វិញរបស់លោក Vladimir Putin កំពុងធ្វើកើតឡើងការសង្ស័យ អំពីការបង្កើតទំនាក់ ទំនង រវាងវ៉ាស៊ីនតោននិងមូស្គូ។ សេតវិមានក៏បាន អះអាងថា៖ ប្រធានាធិបតីអាមេរិក Barack Obama ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួប ចរចារជាមួយថ្នាក់ដឹកនាំថ្មីរបស់រុស្ស៊ី ទន្ទឹមនឹងនោះ សង្កត់ធ្ងន់ថា៖ អាមេរិកមានគោលបំណងរក្សារកិច្ចសហប្រតិបត្តិការនិង គួបផ្សំជាមួយរុស្ស៊ី លើបណ្ដា បញ្ហាដែលភាគីទាំង២បានឯកភាព។ មុននោះវ៉ាស៊ីនតោណ ក៏បានមានប្រតិកម្ម ប្រុងប្រយ័ត ពេលដែល លោក Vladimir Putin ជាប់ឆ្នោតប្រធានាធិបតី និងសង្ឃឹមថា៖មូស្គូនឹងរៀបចំការសើបអង្គេតឯករាជ្យមួយអំពីរាល់ការចោទប្រកាន់មាន ការខុសឆ្គងក្នុងការបោះឆ្នោត ផងដែរ៕
Related






