គ្រោះអាសន្នរីករាយដាល់របស់វិបតិ្តនៅស៊ីរី
12/11/2012 08:19
(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា កងទ័ពអ៊ីស្រាអែល បានប្រកាសថា៖ គេបានបាញ់កាំភ្លើងព្រមានទៅលើ ស៊ីរី បន្ទាប់ពីគ្រាប់កាំភ្លើងមួយបានធ្លាក់ចំនឹងប៉ុស្ត មួយនៃកំលាំងការពារអ៊ីស្រាអែល នៅតំបន់ខ្ពង់ ទាប Golan ជិតខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងស៊ីរី។

(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា កងទ័ពអ៊ីស្រាអែលបានប្រកាសថា៖ គេបានបាញ់កាំភ្លើងព្រមានទៅលើស៊ីរី បន្ទាប់ពីគ្រាប់កាំភ្លើងមួយបាន ធ្លាក់ចំនឹងប៉ុស្តមួយនៃកំលាំងការពារអ៊ីស្រាអែល នៅតំបន់ខ្ពង់ទាប Golan ជិតខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងស៊ីរី។ ទន្ទឹមនឹងនោះ កងទ័ព អ៊ីស្រាអែលបានរាយការណ៍សភាពការណ៍ជាមួយកងទ័ព អ.ស.ប. ប្រចាំ នៅតំបន់ខ្ពង់ទាប Golan ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា៖ អ៊ីស្រាអែលកំពុង “តាមដានយ៉ាងជាប់ លាប់ស្ថានភាពនៅខ្សែព្រំដែនជាមួយស៊ីរី ក៏ដូជា ត្រៀមខ្លួនជាស្រេចឆ្លើយ តបនឹងប្រព្រឹត្តការណាមួយ”។ ក្នុងប្រព្រឹត្តការមួយទៀត នាថ្ងៃដ៏ដែលនៅ រដ្ឋធានី Doha របស់ Qatar បណ្ដាកំលាំងប្រឆាំងនៅស៊ីរីបានចុះហេត្ថលេខា លើកាព្រមព្រៀងអំពីការបង្កើត សម្ព័ន្ធភាពជាតិ។ តាមបណ្ដាប្រភពព័ត៌មាន ឲ្យដឹងថា៖ ការព្រមព្រៀងនេះ ទទួលបានការគាំទ្ររបស់អាមេរិក៕
Related





