VOV WorldVOV World
Gruzia បានប្រកាសលទ្ធផលជាលើកដំបូងការបោះឆ្នោតរដ្ឋសភា។
04/10/2012 08:16
VOV-គណៈកម្មាធិការរៀបចំការបោះឆ្នោត Gruzia នាយប់ថ្ងៃទី៣តុលាបានប្រកាស​លទ្ធផលជាលើក ដំបូងការបោះឆ្នោតរដ្ឋសភានៃប្រទេសនេះនាថ្ងៃទី ១តុលា
Gruzia បានប្រកាសលទ្ធផលជាលើកដំបូងការបោះឆ្នោតរដ្ឋសភា។
Gruzia បានប្រកាសលទ្ធផលជាលើកដំបូងការបោះឆ្នោតរដ្ឋសភា។        VOV-គណៈកម្មាធិការរៀបចំការបោះឆ្នោត Gruzia នាយប់ថ្ងៃទី៣តុលាបាន ប្រកាស​លទ្ធផលជាលើកដំបូងការបោះឆ្នោតរដ្ឋសភានៃប្រទេសនេះនាថ្ងៃទី ១តុលាដែលតាមនោះប្លុកប្រឆាំង “សុប៉ិន Gruzia” (DG) ដោយមហាសេដ្ឋី Bidzina Ivanishvilli ជាប្រមុខដណ្ដើមបានជ័យជំនះជាមួយសំលេងគាំទ្រចំនួន ៥៤,៩% ក្រោយពេលបាន​រាប់សន្លឹកឆ្នោតប្រមាណ៩៩%នៅបណ្ដាមណ្ឌល បោះឆ្នោត។ គណៈបក្ស “ចលនា​ប្រជាជាតិឯកភាព” (UNM) កាន់អំណាចជិត ស្និទ្ធជាមួយប្រធានាធិបតី Mikhael Saakashvili ដណ្ដើមបានសំលេងគាំទ្រ ត្រឹមតែ៤០,៣%ចំនួនសន្លឹកឆ្នោត។ នាថ្ងៃ​ដ៏ដែលលោក Bidzina Ivanishvilli បានកោះប្រជុំសម្ងាត់មួយ​របស់​ថ្នាក់​ដឹកនាំ DG ដើម្បីពិភាគ្សាអំពីការបង្កើត រដ្ឋាភិបាលថ្មី។ ក្រុមការងារមួយ​ក៏បាន​បង្កើត​សំដៅសហការជាមួយ ប្រធានាធិបតី Saakashvili ដើម្បីបង្កើតគណៈរដ្ឋមន្ត្រី​ថ្មី។ លោក Ivanishvilli បានឲ្យដឹងថាអាចនឹងទទួលដំណែងជានាយករដ្ឋមន្ត្រី Gruzia។ លោក Ivanishvilli បានអះអាងថាថ្នាក់ដឹកនាំថ្មីនៃ​Gruzia មាន​គោលការណ៍ កែលំអរទំនាក់ទំនងជាមួយរុស្ស៊ីក្នុងនោះនៅបន្តអនុវត្តគោលមាគ៌ា​ ចងសម្ព័ន្ធភាពជាមួយសហភាពអឺរុប (EU) និងអង្គការ NATO៕