គុយបាស្វាគមការដែលអាមេរិកលុបចោលកំហិតអំពីការនាំចេញ
28/01/2016 10:21
(VOVworld) - កាសែត “Granma” ដែលជាស្ថាប័ននាំ ពាក្យរបស់បក្សកុម្មុយនីស្តគុយបា ក្នុងច្បាប់ចេញនា ថ្ងៃទី២៧ មករា បានឲ្យដឹងថា រដ្ឋាភិបាលគុយបាស្វា គមការដែលអាមេរិកលុបចោលកំហិតហិរញ្ញវត្ថុទាំង អស់ទាក់ទិនដល់សកម្មភាពនាំចេញរបស់គុយបា ហើយអនុញ្ញាត្តិឲ្យអនុវត្តន៍ជើងហោះហើរជាផ្លូវការរវាងប្រទេសទាំងពីរ។

(VOVworld) - កាសែត “Granma” ដែលជាស្ថាប័ននាំពាក្យរបស់បក្សកុម្មុយនីស្ត គុយបា ក្នុងច្បាប់ចេញនាថ្ងៃទី២៧ មករា បានឲ្យដឹងថា រដ្ឋាភិបាលគុយបាស្វាគម ការដែលអាមេរិកលុបចោលកំហិតហិរញ្ញវត្ថុទាំងអស់ទាក់ទិនដល់សកម្មភាពនាំ ចេញរបស់គុយបា ហើយអនុញ្ញាត្តិឲ្យអនុវត្តន៍ជើងហោះហើរជាផ្លូវការរវាងប្រទេស ទាំងពីរ។អត្ថបទនេះចាត់ទុកថា កញ្ចប់វិធានការថ្មីរបស់រដ្ឋអំណាចប្រធានាធិបតី Barack Obama ជាការបោះជំហានមួយទៀតចំពោះប្រទេសទាំងពីរ ព្រមទាំងអះ អាងនូវយថាទស្សន៍សហប្រតិបតិ្តការដើម្បីលុបចោលបទហ៊ុំព័ទ្ធ ដែលកំពុងជះ ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគុយបា។ មុននោះ ក្រសួងពាណិជ្ជកម្មនិងហិរញ្ញវត្ថុអាមេរិកបានជូនដំណឹងថា អាមេរិកនឹង លុបចោលរាល់កំហិតក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុនិងទូទាត់ឲ្យមុខទំនិញមួយចំនួន ដែលបាននាំចេញទៅកាន់គុយបា។ទន្ទឹមនឹងនោះ ការបន្ធូរស្រាលបទហ៊ុំព័ទ្ធលើក នេះ នៅអនុញ្ញាត្តិឲ្យអាមេរិកបើកទូលាយការនាំចេញទៅគុយបាទាក់ទិនដល់ វិស័យអប់រំ ឧបករណ៍ទប់ទល់ទៅនឹងគ្រោះធម្មជាតិ និងផលិតផលកសិកម្មជាដើម៕
Related






