ហាណូយត្រូវនាំមុខក្នុងការផ្លាស់ប្តូរថ្មី
10/07/2012 10:45
VOV-នាព្រឹកថ្ងៃទី១០កក្កដាប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអញ្ចើញចូលរួមពិធីបើកសម័យ ប្រជុំលើកទី៥ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ។

ប្រធានរដ្ឋសភា៖ហាណូយត្រូវនាំមុខក្នុងទូទាំងប្រទេសអំពីការផ្លាស់ប្តូរថ្មីលើកកំពស់ ប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន។ VOV-នាព្រឹកថ្ងៃទី១០កក្កដាប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានអញ្ចើញចូលរួមពិធីបើកសម័យប្រជុំលើកទី៥ក្រុមប្រឹក្សាប្រជាជនទីក្រុង ហាណូយ។ ថ្លែងមតិនៅកិច្ចប្រជុំប្រធានរដ្ឋសភា Nguyen Sinh Hung វាយតំលៃ ខ្ពស់លទ្ធផលអនុវត្តគោលដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធានាសន្តិសុខ ការពារជាតិរបស់ទីក្រុងនិងចាត់ទុកថារាល់លទ្ធផលនេះនឹងជាបុព្វបទរួម ចំណែកសំខាន់ក្នុងការអនុវត្តដ៍ជោគជ័យសេចក្តីសំរេចចិត្តរបស់មជ្ឈឹមនិង របស់ទីក្រុងក្នុងឆ្នាំ២០១២។ ជាពិសេស ប្រធានរដ្ឋសភា Nguyen Sinh Hung ចង់ឲ្យទីក្រុងហាណូយត្រូវនាំមុខក្នុងទូទាំងប្រទេសអំពីការបន្តផ្លាស់ប្តូរថ្មី លើកកំពស់ថែមទៀតប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុង ពិសេសគឺបណ្ដាសម័យប្រជុំក្រុមប្រឹក្សាប្រជាជន។ តាមនោះក្រុមប្រឹក្សា ប្រជាជនទីក្រុងបង្កើនថែមទៀតសកម្ភាពឃ្លាំមើលនៅសម័យប្រជុំនិងក្នុង រយៈពេលពាក់កណ្ដាលសម័យប្រជុំចំនួន២ជាបន្តបន្ទាប់ ផ្លាស់ប្តូរថ្មីសកម្មភាព សួរដេញដោលនិងឆ្លើយការសួរដេញដោល នាំសកម្មភាពសួរដេញដោលក្លាយ ទៅជាសកម្មភាពប្រចាំមួយក្នុងចំណោមសកម្មភាពប្រចាំ ជារបៀបឃ្លាំមើល ផ្ទាល់និងប្រកបដោយមានប្រសិទ្ធភាពចំពោះក្បាលម៉ាស៊ីនរដ្ឋ៕
Related






