Hackers កំពុងធ្វើអន្តរាយចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក
10/04/2013 09:13
(VOVworld) – នាថ្ងៃទី ៩ មេសា អនុរដ្ឋមន្ត្រីការបរទេស អាមេរិកទទួលបន្ទុកការអភិវឌ្ឍន៍សេដ្ឋកិច្ច លោក Robert Hormats បានព្រមានប៉េកាំងថា៖ បណ្ដា សកម្មភាព hacker ជាច្រើន ដែលមានដើមកំណើតពីប្រទេសចិនកំពុងធ្វើអន្តរាយ ចំពោះទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចធំបំផុតលើសកលលោក ទាំង ២ ។

(VOVworld) – នាថ្ងៃទី ៩ មេសា អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុក ការអភិវឌ្ឍន៍សេដ្ឋកិច្ច លោក Robert Hormats បានព្រមានប៉េកាំងថា៖ បណ្ដា សកម្មភាព hacker ជាច្រើន ដែលមានដើមកំណើតពីប្រទេសចិនកំពុងធ្វើ អន្តរាយចំពោះទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចធំបំផុតលើសកលលោកទាំង ២ ។ ក្នុងបទថ្លែងការនៅសន្និសីទបច្ចេកវិជ្ជា Internet នៅទីក្រុងប៉េកាំង (ចិន) លោក Hormats បានចាត់ទុកថា៖ បណ្ដារឿងហេតុ hacker ដែលមានដើម កំណើតពីចិន បានលួចចូលប្រព័ន្ធព័ត៌មានសម្ងាត់របស់ក្រសួងផ្នែកក្រុមហ៊ុន របស់អាមេរិក។ បញ្ហានេះរួមជាមួយការរំលោភលើកម្មសិទ្ធិបវញ្ញាបាននិង កំពុងក្លាយទៅជាបញ្ហា ក្តៅគកុកក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានអំពាវនាវឲ្យចិនគួរអនុវត្តវិធានាការយ៉ាង ខ្លាំងសំដៅទប់ស្តាត់ស្ថានភាពនេះដើម្បីផលប្រយោធន៍យូរអង្វែងរវាងប្រទេស ទាំង ២។ រដ្ឋអំណាចនៃប្រធានាធិបតីអាមេរិក លោក Barack Obama បានកំណត់ថា៖ នេះគឺជាបញ្ហាគំរាមកំហែងដល់សន្តិសុខជាតិដូច្នេះអមេរិកនឹងបន្តពិភាក្សាអំពីបញ្ហា ពោលខាងលើក្នុងការជួបសន្ទនាជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិនតទៅទៀត៕
Related






