Hamas និង Fatah ជួបចរចារសម្រុះសម្រួលនៅអេហ្ស៊ីប
09/01/2013 10:45
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានរបស់អេហ្ស៊ីប MENA បានឲ្យដឹងថា៖ នាថ្ងៃទី ៨ មករា ប្រធានចលនា ឥស្លាមប្រដាប់អាវុធ Hamas លោក Khaled Meshaal បានមកដល់ទីក្រុងកែ អេហ្ស៊ីប ដើម្បីចូលរួមបណ្ដា ការចរចារ សម្រុះសម្រួលជាតិនៅប៉ាឡេស្ទីន។

(VOVworld) – ទីភ្នាក់ងារសារព័ត៌មានរបស់អេហ្ស៊ីប MENA បានឲ្យដឹងថា៖ នាថ្ងៃទី ៨ មករា ប្រធានចលនាឥស្លាមប្រដាប់អាវុធ Hamas លោក Khaled Meshaal បាន មកដល់ទីក្រុងកែ អេហ្ស៊ីប ដើម្បីចូលរួមបណ្ដាការចរចារ សម្រុះសម្រួលជាតិនៅ ប៉ាឡេស្ទីន។ តាមឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំម នៅអេហ្ស៊ីប លោក Barakat al-Farra បានឲ្យដឹងថា៖ នាថ្ងៃទី ៩ មករាប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងជាអ្នកដឹកនាំចលនា Fatah បានមកដល់ទីក្រុងកែ ដើម្បីចាប់ផ្តើមឡើងវិញការ ចរចារសម្រុះ សម្រួលជាមួយចលនា Hamas ។ តាមផែនការ ថ្នាក់ដឹកនាំនៃភាគី ទាំង ២ ជួបជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ។ នាខែ មេសា ឆ្នាំ ២០១១ ចលនាទាំង ២ នេះ ទទួលបានការព្រមព្រៀងសាមគ្គីមួយ ប៉ុន្តែ មាត្រា ភាគច្រើននៃការព្រមព្រៀងនេះពំទាន់បានអនុវត្តនៅឡើយ៕
Related






