VOV WorldVOV World
IAEA និងអ៊ីរ៉ង់ត្រូវទទួល បរាជ័យ​ក្នុងការចរចារ
09/06/2012 08:28
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងអ៊ីរ៉ង់ នាថ្ងៃទី 8 មិថុនា ត្រូវទទួលបរាជ័យ ក្នុងការចរចារដើម្បី ទទួលបានកិច្ចព្រមព្រៀងមួយ ជួយស្រាយបំភ្លឺកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់។
IAEA និងអ៊ីរ៉ង់ត្រូវទទួល បរាជ័យ​ក្នុងការចរចារ
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងអ៊ីរ៉ង់ នាថ្ងៃទី 8 មិថុនា ត្រូវទទួលបរាជ័យ ក្នុងការចរចារដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ ជួយស្រាយបំភ្លឺកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់។ លទ្ធផលនៃកិច្ចប្រជុំនេះ អាចបានចាត់ទុកជា៖ “ការបោះជំហានថយក្រោយ” ក្នុង បណ្ដាសកម្មភាពសហប្រតិបត្តិការនាពេលថ្មីៗនេះ រវាងអ៊ីរ៉ង់ និង IAEA។ ប្រធានក្រុម អធិការនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) Herman Nackaerts បានអោយដឹង ថា៖ គ្មានការបោះជំហានណា១ ក្នុងជំនួបសន្ទនា នាថ្ងៃទី 8 មិថុនា ជាមួយអ៊ីរ៉ង់និងភាគី ទាំងពីរ ក៏មិនទាន់កំណត់បាន ថ្ងៃប្រជុំបន្តទៀតទេ។ ថ្លែងមតិ បន្ទាប់ពីកិច្ចប្រជុំឯកអគ្គរដ្ឋ ទូតអ៊ីរ៉ង់ទេ ប្រចាំនៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ Ali Asghar Soltanieh បាន អះអាងថា៖ អ៊ីរ៉ង់នឹងបញ្ជាក់ថា៖ បណ្ដាសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសនេះ គឺដើម្បី គោលដៅសន្តិភាព។ ប៉ុន្តែ អ៊ីរ៉ង់ ត្រូវការពេលវេលា ការអត់ធ្មត់ និងបណ្ដាលក្ខណះងាយ ស្រួល។លទ្ធផលនៃជំនួនសន្ទនាលើកនេះ បានបើកចេញយថាទស្សអាប់អួរវង់ចរចាររវាង អ៊ីរ៉ង់និងក្រុម P5+1នាថ្ងៃទី 18 និងទី 19 មិថុនាខាងមុខនេះ។ពីព្រោះបណ្ដាប្រទេស ក្នុងក្រុម P5 + 1 កំពុងតាមដានយ៉ាងម៉ត់ចត់ ជំនួប រវាងអ៊ីរ៉ង់ និង IAEAដើម្បីវាយតំលៃអំពីគោលជំហរ របស់អ៊ីរ៉ង់ ក្នុងវង់ចរចារនៅរុស្ស៊ីក្នុងរយះពេលខាងមុខនេះ៕  ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ទេ ប្រចាំនៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ Ali Asghar Soltanieh (Image: Internet)