VOV WorldVOV World
IAEA នឹង អ៊ីរ៉ង់នឹងជួបចរចារគ្នានៅថ្ងៃទី៨មិថុនា
05/06/2012 09:51
VOV - ​ថ្ងៃទី​​​៤មិថុនានៅរដ្ឋធានី​វីយែនរបស់អូទ្រឹស្ត ​ អគ្គនាយក​ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) Yukiya Amano​​​បានអំពាវនាវដល់ប្រទេស អ៊ីរ៉ង់អនុវត្តបណ្តាកាតព្វកិច្ចអន្តរជាតិ
IAEA នឹង អ៊ីរ៉ង់នឹងជួបចរចារគ្នានៅថ្ងៃទី៨មិថុនា
​អគ្គនាយក​IAEA Yukiya Amano (Images:Internet) VOV -  ​ថ្ងៃទី​​​៤មិថុនានៅរដ្ឋធានី​វីយែនរបស់អូទ្រឹស្ត ​អគ្គនាកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ(​IAEA) Yukiya  Amano​​​បានអំពាវនាវដល់ប្រទេស អ៊ីរ៉ង់អនុវត្តបណ្តាកាតព្វកិច្ចអន្តរជាតិ ដើម្បីធានាកម្មវិធីនុយក្លេអ៊ែរបំរើគោល ដៅសន្តិភាព។​មុននោះក្នុងថ្ងៃដដែល លោកYukiya  Amano​​​​ក៏បានឲ្យដឹងដែរ  ថា៖IAEA​ នឹង អ៊ីរ៉ង់បានឯកភាពថា៖​នឹងជួបចរចារគ្នានៅ​ទីក្រុងវីយែននាថ្ងៃ ទី​៨​មិថុនាខាងមុខនេះ។អគ្គនាយក ​IAEA Yukiya  Amano​​​ ក៏ជូនដំណឹងជាមួយ គណះនាយក IAEA អំពីការដែលបណ្តាអធិការកំពុងពិនិត្យមើលសេចក្តីថ្លែង ការណ៏មិនផ្ទេរប្តូរសារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់​តាមសេចក្តីកំណត់របស់កិច្ច ព្រមព្រៀងធានាសុវត្ថិភាពនុយក្លេអ៊ែររបស់ IAEA។កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្លាយទៅជាបញ្ហាគួរឲ្យយកចិត្តទុកដាក់របស់អន្តរជាតិតាំងពីឆ្នាំ​២០០៣ មក ពេលដែលអ៊ីរ៉ង់ត្រូវរកឃើញថា៖លាក់បាំងសកម្មភាពនុយក្លេអ៊ែរក្នុងរយះពេល ជាង​១៨​ឆ្នាំ-រំលោភលើបណ្តាកាតព្វកិច្ចដែលអ៊ីរ៉ង់បានសន្យាអនុវត្តក្នុង សន្ធិសញ្ញា មិនរីកសាយអាវុធនុយក្លេអ៊ែរ។​​

More