VOV WorldVOV World
IAEAត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញកិច្ចចរចារជាមួយអ៊ីរ៉ង់
19/09/2012 08:47
(VOV)-ទីភ្នាក់ងារថាមពលបរមាណូរអន្តរជាតិ(IAEA) នាថ្ងៃទី១៨កញ្ញាបាន សម្តែងនូវការត្រៀមខ្លួនជា ស្រេចចាប់ផ្តើមឡើងវិញកិច្ចចរចារជាមួយអ៊ីរ៉ង់។ សេចក្តីថ្លែងការនេះត្រូវបានប្រកាសឡើងបន្ទាប់ ពីជំនួបរវាងអគ្គនាយករបស់
IAEAត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញកិច្ចចរចារជាមួយអ៊ីរ៉ង់
កិច្ចប្រជុំ១របស់IAEAស្តីអំពីអ៊ីរ៉ង់ (រូបថតៈ Reuters) (VOV)-ទីភ្នាក់ងារថាមពលបរមាណូរអន្តរជាតិ(IAEA)នាថ្ងៃទី១៨កញ្ញាបានសម្តែង នូវការត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញកិច្ចចរចារជាមួយអ៊ីរ៉ង់។ សេចក្តីថ្លែង ការនេះត្រូវបានប្រកាសឡើងបន្ទាប់ពីជំនួបរវាងអគ្គនាយករបស់ IAEA លោក Yukiya Amano ជាមួយអ្នកនាំមុខស្ថាប័នថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ Fereydoun Abbasi-Davani។ សេចក្តីថ្លែងការនេះអះអាងថា IAEA សន្យាថា នឹងបន្តការជួប សន្ទនាជាមួយអ៊ីរ៉ង់ ទន្ទឹមនឹងនោះ ត្រៀមខ្លួនជាសេ្រចចរចារជាមួយអ៊ីរ៉ង់ក្នុង រយៈពេលឆាប់បំផុត។ អគ្គនាយក IAEA លោក Amano ក៏សង្កត់ធ្ងន់ដែរថា អ៊ីរ៉ងគប្បីបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយIAEA៕