IEA បន្ថយការព្យាករណ៍កំណើនតម្រូវការប្រេងសកលសម្រាប់ឆ្នាំ ២០២៦
13/02/2026 08:02
(VOVWORLD) - នៅក្នុងរបាយការណ៍នាថ្ងៃទី ១២ ខែកុម្ភៈ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករណ៍ថា តម្រូវការប្រេងសកលនៅឆ្នាំនេះនឹងកើនឡើង ៨៥០.០០០ បារ៉ែលក្នុងមួយថ្ងៃ ដោយឈានដល់ប្រហែល ១០៤,៨៧ លានបារ៉ែលក្នុងមួយថ្ងៃ។

ការព្យាករណ៍នេះត្រូវបានកែសម្រួលចុះ ៨០.០០០ បារ៉ែលក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងការព្យាករណ៍របស់ IEA ពីខែមុន។ ការថយចុះការព្យាករណ៍កំណើនតម្រូវការប្រេងសកលរបស់ IEA ត្រូវបានសន្មតថាជាផលប៉ះពាល់នៃការកើនឡើងនៃតម្លៃលើការប្រើប្រាស់។ យោងតាមរបាយការណ៍ថ្មីនេះ ប្រទេសជាសមាជិកចំនួនប្រាំបីនៃអង្គការប្រទេសនាំចេញប្រេង (OPEC) និងដៃគូ (ក្រុម OPEC+) បានបង្កើនផលិតកម្មក្នុងខែមករា ឆ្នាំ២០២៦ ចំនួន ៩០.០០០ បារ៉ែលក្នុងមួយថ្ងៃ ដល់ ៣៣,១៨ លានបារ៉ែលក្នុងមួយថ្ងៃ ដែលខ្ពស់ជាង ៣១០.០០០ បារ៉ែលក្នុងមួយ បើប្រៀបធៀបទៅនឹងកូតាដែលបានកំណត់៕
TAG
VOV/VOVworld/IEA/បន្ថយ/ការព្យាករណ៍/កំណើន/តម្រូវការប្រេងសកល/ឆ្នាំ ២០២៦
Related





