VOV WorldVOV World
IMF អនុម័ត្តលើការរំសាយកញ្ចប់ជំនួយសំរាប់អៀកឡង់
28/02/2012 11:52
(VOVWorld)-បណ្តាអជ្ញាធរនៃមូលនិធិរូបីយវត្ថុអន្តរជាតិ (​​​​ IMF )​បានប្រកាសកាលពី ថ្ងៃទី​២៧ខែកុម្ភះថា៖ IMF បានអនុម័ត្តលើកញ្ចប់ជំនួយ​ចំនួន៤ពាន់៣៣០ លាន​ ដុល្លាអាមេរិក
(VOVWorld)-បណ្តាអជ្ញាធរនៃមូលនិធិរូបីយវត្ថុអន្តរជាតិ(​​​​  IMF )​បានប្រកាសកាលពី ថ្ងៃទី​២៧ខែកុម្ភះថា៖  IMF បានអនុម័ត្តលើកញ្ចប់ជំនួយ​ចំនួន៤ពាន់៣៣០ លាន​ដុល្លាអាមេរិក-ជាចំណែក១នៃបណ្តាការខំប្រឹងប្រែងជួយឧបត្ថម្ភ ហិរញ្ញវត្ថុអន្តរជាតិសំរាប់អៀកឡង់។តាមសេចក្តីថ្លែងការណ៏នេះគណះ នាយកIMFបានសំរេចរាល់ទំរង់បែបបទវាយតំលៃ ចំពោះកញ្ចប់ជំនួយក្នុង រយះពេលជាច្រើនឆ្នាំសំរាប់អៀកឡង់ តាមនោះនឹងរំសាយប្រាក់ ចំនួន​៤​ពាន់៣៣០​​លានដុល្លាអាមេរិកភ្លាមមួយរំពេក។នេះជាការខំប្រឹងប្រែង ឧបត្ថម្ភ ហិរញ្ញវត្ថុចុងក្រោយក្នុងកម្មវិធីជួយសង្គ្រោះចំនួន​៨៥ ពាន់លានដុល្លា អាមេរិកសំរាប់ អៀកឡង់​ដែលបានអនុម័ត្តនាខែធ្នូ ឆ្នាំ​២០១០។តាមអជ្ញាធរ  IMF រដ្ឋាភិបាលអៀកឡង់ ត្រូវការបន្តកែទម្រង់យ៉ាងខ្លាំងក្លាថែមទៀតដើម្បី ស្តារឡើងវិញប្រព័ន្ធហិរញ្ញវត្ថុ សំដៅ ជួយខឿនសេដ្ឋកិច្ចអៀកឡង់ងើបឡើង វិញ។IMFក៏ព្រមានថា៖អៀកឡង់ត្រូវការ ត្រួតពិនិត្យបណ្តាខ្ទង់កំចីនឹងកែលំអរតំរូវការក្នុងប្រទេស​បង្កើនកំណែទំរង់ហិរញ្ញវត្ថុ សំដៅបង្កើនកំលាំងទប់ទល់ វិញរបស់បណ្តាធនាគារ៕