VOV WorldVOV World
ឥណ្ឌា និងបារាំង លើក​កម្ពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រសកលពិសេស
18/02/2026 09:06
(VOVWORLD) - នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីបារាំង លោក Emmanuel Macron នាថ្ងៃទី ១៧ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅទីក្រុងមុំបៃ ដោយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រសកលពិសេស" សំដៅជំរុញស្ថិរភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសកលក្នុងបរិបទដែលពិភពលោកមានភាពប្រែប្រួលជាច្រើន។
ឥណ្ឌា និងបារាំង លើក​កម្ពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រសកលពិសេស
នៅក្នុងសន្និសីទសារព័ត៌មានរួម លោកនាយករដ្ឋមន្ត្រី Modi បានបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-បារាំងបានចូលដល់ជំពូកថ្មីមួយ មានលក្ខណៈយុទ្ធសាស្ត្រ និងទូលំទូលាយ ដែលរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរបានឯកផាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ថាមពលស្អាត លំហអវកាស បច្ចេកវិទ្យាថ្មី និងនវានុវត្តន៍ ព្រមទាំងបើក "ឆ្នាំនវានុវត្តន៍ឥណ្ឌា-បារាំង" ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងការតភ្ជាប់រវាងសហគ្រាស ចាប់ផ្តើមអាជីព និស្សិត និងអ្នកវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ។ គួរឲ្យកត់សម្គាល់ថា ភាគីទាំងពីរបានបើកសម្ពោធខ្សែសង្វាក់ផលិតឧទ្ធម្ភាគចក្រ Airbus H125 នៅឥណ្ឌា ដែលបម្រើតម្រូវការក្នុងស្រុក និងការនាំចេញទៅអន្តរជាតិ។  មេដឹកនាំទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការសន្យាចំពោះពហុភាគីនិយម កំណែទម្រង់ស្ថាប័នសកល សន្តិភាពនៅអ៊ុយក្រែន អាស៊ីខាងលិច និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់៕
TAG
VOV/VOVworld/ឥណ្ឌា/បារាំង/ទំនាក់ទំនងការទូត​/ដៃគូយុទ្ធសាស្ត្រសកលពិសេស