VOV WorldVOV World
ឥណ្ឌាស្នើរឲ្យប៉ាគីស្ថានរាំងស្ដាត់សកម្មភាពភេរវកម្ម
04/01/2016 10:38
(VOVworld) - អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក V K Singh នាថ្ងៃទី៣ មករាបានប្រកាសថា ប៉ាគីស្ថាន គប្បីរាំងស្កាត់អង្គការភេរវកម្មនិងអង្គការផ្សេងៗទៀត ពីសកម្មភាពបំផ្លិចបំផ្លាញឥណ្ឌាក្នុងស្ថានការណ៍ ដែលរដ្ឋអំណាចញូវដេលីកំពុងខំប្រឹងប្រែងកែលំអរទំនាក់ទំនងទ្វេភាគី។
ទាហានប៉ាគីស្ថានឈរយាមនៅតាមខ្សែព្រំដែនជាមួយឥណ្ឌានាថ្ងៃទី៣ មករា ឆ្នាំ២០១៥ (រូបថត៖Xinhua/TTXVN) (VOVworld) - អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក V K Singh នាថ្ងៃទី៣ មករា បាន ប្រកាសថា ប៉ាគីស្ថានគប្បីរាំងស្កាត់អង្គការភេរវកម្មនិងអង្គការផ្សេងៗទៀតពីសកម្ម ភាពបំផ្លិចបំផ្លាញឥណ្ឌាក្នុងស្ថានការណ៍ដែលរដ្ឋអំណាចញូវដេលីកំពុងខំប្រឹងប្រែង កែលំអរទំនាក់ទំនងទ្វេភាគី។តាមលោក V K Singh ថា ក្រោយពីដំណើរទស្សនកិច្ច នៅប៉ាគីស្ថានរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi មក ប្រជាជននៅ ប៉ាគីស្ថានបានមានសេចក្ដីសង្ឃឹមអំពីទំនាក់ទំនងមិត្តភាព ល្អប្រសើររវាងប្រទេស ទាំងពីរ។ សេចក្ដីថ្លែងការណ៍ពោលខាងលើត្រូវបានចេញផ្សាយបន្ទាប់ពីកើតមាន ឡើងការ វាយប្រហារតម្រង់ទៅលើមូលដ្ឋានកងទ័ពជើងអាកាស Pathankot របស់ ឥណ្ឌា ដែលត្រូវបានអនុវត្តន៍ដោយខ្មាន់កាំភ្លើងប៉ាគីស្ថានចំនួន៦នាក់។ខ្មាន់កាំ ភ្លើងចំនួន ៤នាក់បានកំទិចខណៈដែលបុគ្គលិកសន្តិសុខចំនួន៧នាក់ត្រូវស្លាប់៕