IS គំរាមកំហែងវាយប្រហារប្រទេសអង់គ្លេស
04/01/2016 10:36
(VOVworld) - នាថ្ងៃទី៣ មករា អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានចុះផ្សាយ ខ្សែអាត់វីដេអូថ្មីនៅលើ បណ្ដាញអ៊ីធឺណែត ក្នុងនោះបង្ហាញពីរូបភាពក្រុម ឧទ្ទាម IS សម្លាប់មនុស្សចំនួន៥នាក់ដែល IS ហៅថា ចារបុរសអង់គ្លេស ព្រមទាំងគំរាម កំហែងថា នឹងវាយប្រហារប្រទេសអឺរ៉ុបនេះ។
ខ្មាន់កាំភ្លើង IS គំរាមកំហែងវាយប្រហារទៅលើអង់គ្លេស (VOVworld) - នាថ្ងៃទី៣ មករា អង្គការរដ្ឋអ៊ីស្លាម (IS)ស្វ័យប្រកាសបានចុះផ្សាយ ខ្សែអាត់វីដេអូថ្មីនៅលើបណ្ដាញអ៊ីធឺណែត ក្នុងនោះបង្ហាញពីរូបភាពក្រុមឧទ្ទាម IS សម្លាប់មនុស្សចំនួន៥នាក់ដែល IS ហៅថា ចារបុរសអង់គ្លេស ព្រមទាំងគំរាម កំហែងថា នឹងវាយប្រហារប្រទេសអឺរ៉ុបនេះ។ក្នុងខ្សែអាត់វីដេអូពោលខាងលើអ្នកនាំ ពាក្យស្វ័យប្រកាសម្នាក់របស់ IS បាននិយាយថា ជនរងគ្រោះទាំង៥នាក់នេះ កំពុង ធ្វើការសំរាប់សម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS នៅទីក្រុង Raqqa ដែល អង្គការភេរវ កម្មនេះហៅថារដ្ឋធានីនៃសាសនាអ៊ីស្លាមនេះ។ខ្មាន់កំភ្លើងមួយនាក់បានគំរាម កំហែងថា នេះជាសារផ្ញើរជូនទៅនាកយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron។ ក្នុងប្រតិកម្មរបស់ខ្លួន ក្រសួងការបរទេសអង់គ្លេសបានចេញផ្សាយសេចក្ដីថ្លែង ការណ៍ខ្លីមួយឲ្យដឹងថា ស្ថាប័ននេះកំពុងត្រួតពិនិត្យខ្លឹមសារនៃខ្សែអាត់វីដេអូពោល ខាងលើ៕
Related






