ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកវិជ្ជមានរបស់ JBIC ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យ JBIC បន្តដើរតួនាទីជាស្ពាន កៀរគរនិងតភ្ជាប់ធនធានហិរញ្ញវត្ថុរបស់ជប៉ុនជាមួយនឹងតម្រូវការអភិវឌ្ឍន៍ របស់វៀត ណាម; ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុសេដ្ឋកិច្ច ទាក់ទាញស្ថាប័នហិរញ្ញវត្ថុនិងធនាគារជប៉ុនឱ្យចូលរួមក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលទើបបង្កើតថ្មីនៅទីក្រុងហូជីមិញនិងទីក្រុងដាណាំង។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការថាមពល អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យ JBIC បន្តសម្របសម្រួលនិងលើកកម្ពស់ការអនុវត្តគម្រោងជាក់ស្តែងក្នុងក្របខ័ណ្ឌសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)។
ជាមួយគ្នានេះដែរ លោក Maeda Tadashi ប្រធានធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) បានថ្លែងថា JBIC ឲ្យតម្លៃដល់ទីផ្សារវៀតណាម ហើយចង់បន្តសហការជាមួយភ្នាក់ងារ និងអាជីវកម្មវៀតណាម ដើម្បីលើកកម្ពស់គម្រោងសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ឧបករណ៍អេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងនិងថាមពល។ លោក Maeda Tadashi បានបន្ថែមថា ជប៉ុនត្រៀមខ្លួនរួចជាស្រេចដើម្បីចែក រំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការកសាងប្រព័ន្ធបម្រុងប្រេងឆៅ៕





