ថ្លែងទៅកាន់គណៈកម្មាធិការកិច្ចការបរទេសរបស់សភាអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេស បែលហ្ស៊ិក លោក Jorge Moreira da Silva អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានក្រុមការងារពិសេសរបស់អង្គការសហប្រជាជាតិស្តីពីច្រកសមុទ្រ Hormuz បានសង្កត់ធ្ងន់ថា ស្ថានភាពអូសបន្លាយការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz តាមពិតបានប៉ះពាល់ដល់ថាមពល និងសន្តិសុខស្បៀងអាហារពិភពលោក។ ប្រសិនបើស្ថានភាពមិនប្រសើរឡើងទេ ផលវិបាកនឹងធ្ងន់ធ្ងរ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ជីពីឈូងសមុទ្រ។ ដូច្នេះ មនុស្សរាប់លាននាក់អាចប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារដោយសារតែការអាកខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។
ប្រទេសអាហ្វ្រិកមួយចំនួនដែលលោក Jorge Moreira da Silva បានលើកឡើងថា ពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ជីពីឈូងសមុទ្ររួមមាន ប្រទេសស៊ូដង់ សូម៉ាលី ម៉ូសំប៊ិក និងតង់ហ្សានី។ មន្ត្រីអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសអាហ្វ្រិកទាំងបួននេះមានការពឹងផ្អែកលើការផ្គត់ផ្គង់ជីពីឈូងសមុទ្រ Hormuz រហូតដល់ ៥០% ឬសូម្បីតែ ៦០%៕





