ឈានទៅឯកភាពអង្គការ Protestant ចំនួន២លើទូទាំងប្រទេស
02/10/2013 10:54
Vovworld-ដំណាងជិត៥រយនាក់នៅខេត្តក្រុងចំនួន២៧នៅភាគខាងជើងវៀតណាមបានចូលរួមមហាសន្និបាតសមាគមលើកទី៣៤សមាគម Protestant ភាគខាងជើង។

ប្រធានគណៈកម្មាធិការមជ្ឈឹមរនសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានជួបធ្វើការជាមួយសម្ព័ន្ធសមាគម Protestant ភាគខាងជើងវៀតណាម (VOV) Vovworld-ដំណាងជិត៥រយនាក់នៅខេត្តក្រុងចំនួន២៧នៅភាគខាងជើងវៀតណាមនាថ្ងៃទី២តុលាបានមកទីក្រុងហាណូយចូលរួមមហាសន្និបាតសមាគម លើកទី៣៤សមាគម Protestant ភាកខាងជើង។ តាមរបាយការណ៍របស់ដំណាង សម្ព័ន្ធសមាគម Protestant ភាគខាងជើងវៀតណាមឲ្យដឹងថា ខេត្តក្រុងចំនួន២៧ នៅភាគខាងជើងបច្ចុប្បន្នមានសមាគម Protestantចំនួន៩៥១ ក្នុងនោះសមាគម Protestant ជាង៩០០ជាជនជាតិភាគតិច។ ក្នុងអណាត្តិកន្លងមក សមាជិក Protestant ជាង១សែន៥ម៉ឺននាក់នៅភាគខាងជើងបន្តអនុវត្តល្អតាមមាគ៌ារបស់សមាគមគឺ រស់ល្អខាងផ្លូវលោកនិងផ្លូវធម៍បំរើមាតុប្រទេសនិងប្រជាជាតិ។ ការងារសំខាន់របស់ មហាសន្និបាតលើកនេះគឺពិភាគ្សាការឯកភាពសមាគម Protestant ភាគខាងជើងនិង ភាគខាងត្បូង។ អេវែក Phung Quang Huyen អនុប្រធានសម្ព័ន្ធសមាគម Protestant វៀតណាមភាគខាងជើងបានឲ្យដឹងថា៖ “បំណងប្រាថ្នារបស់អេវែកសាសនិកនៅភាគទាំងពីរភាគខាងជើងនិងភាគខាងត្បូងគឺឯកភាពបានសមាគមសាសនា។ ដើម្បីឈានទៅដល់គោលដៅនេះ គណៈកម្មាធិការអភិបាលនៃភាគទាំងពីរបានជួបសន្ទនាពិនិត្យលើពង្រាងធម្មនុញ្ញឯកភាពនិងនឹងដាក់ជូនគណៈកម្មាធិការសាសនារដ្ឋាភិបាលដើម្បីសូមការអនុញ្ញាត ពីរដ្ឋឯកភាពសមាគម។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ មហាសន្និបាតរួមលើទូទាំង ប្រទេសនឹងបានរៀបចំ៕”
Related





