VOV WorldVOV World
ឈានដល់បង្កើតសមាគមជនវៀតណាមប្រចាំនៅបែលហ្សិក
02/10/2013 08:03
(VOVworld)-នាថ្ងៃទី ១តុលា នៅទីភ្នាក់ងាស្ថានទូតវៀតណាមប្រចាំនៅប្រុសសែល អនុរដ្ឋ មន្រ្តីនិងជាប្រធានគណៈកម្មាធិការជនវៀតណាមនៅឯបរទេសលោក Nguyen Thanh Son បានសង្កត់ធ្ងន់ថា
ឈានដល់បង្កើតសមាគមជនវៀតណាមប្រចាំនៅបែលហ្សិក
ជនវៀតណាមនៅបែលហ្សិកមានមាររួមវិភាគទានជាច្រើនចូលក្នុង មូលនីធិជួយឧបត្ថម្ភយុទ្ធជន នៅ Truong Sa (រូបថតៈ TTXVN) (VOVworld)-ថ្លែងមតិក្នុងការសំណេះសំណាលជាមួយបងប្អូនជនវៀតណាមនៅឯ បរទេសនិងនិស្សិតវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅបែលហ្សិក នាថ្ងៃទី ១ តុលា នៅទីភ្នាក់ងាស្ថានទូតវៀតណាមប្រចាំនៅប្រុសសែល អនុរដ្ឋមន្រ្តីនិងជាប្រធាន គណៈកម្មការជនវៀតណាមនៅឯបរទេសលោក Nguyen Thanh Son បានសង្កត់ ធ្ងន់ថា គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម គឺចាត់ទុកជនវៀតណាម នៅឯបរទេសជាផ្នែកមួយដោយមិនផ្តាចចេញរបស់ ប្រជាជាតិវៀតណាម និងអំ ពាវនាវបងប្អូនជនវៀតណាមនៅឯបរទេសរួម វិភាគទានបញ្ញាសម្រាប់ប្រទេសជាតិ។ ចំពោះបញ្ហាសមុទ្រខាងកើត អនុរដ្ឋ មន្រ្តីលោក Nguyen Thanh Son អះអាងថា រាល់ការរួមចំណែករបស់បងប្អូន​បានជួយឲ្យលើកកំពស់ជីវភាពរស់នៅខាងស្មារតី និងខាងសម្ភារៈ សម្រាប់កម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញកាតព្វកិច្ចរក្សា ការពារកោះសមុទ្រនៅប្រជុំកោះTruong Sa។ លោក Nguyen Thanh Son មានបំ ណងបង្កើតគណៈកម្ម​ការប្រតិបត្តិជាបណ្តុះអាសន្ន និងឈានដល់បង្កើតសមាគម ជនវៀតណាមប្រចាំនៅបែលហ្សិកដើម្បីបង្កើនសាមគ្គីភាព និងភាពស្និទស្នាលរវាង បងប្អូនជនវៀតណាមនៅឯបរទេសផងដែរ ៕