VOV WorldVOV World
ជំលោះអំពីថវិការនៅអាមេរិកនៅជាប់គាំង
14/10/2013 10:40
(VOV)_សភាពតានតឹងនៅលើឆាកនយោបាយអាមេរិកជំវិញបញ្ហាថវិការ​ដ្ឋាភិបាល និង ពិដានបំណុលសាធារណះនៅមិនទាន់មានសញ្ញាបន្ធូរស្រាលឡើយ ក្នុងពេលដែលកិច្ចប្រជុំថ្មីៗ
ជំលោះអំពីថវិការនៅអាមេរិកនៅជាប់គាំង
ជំលោះអំពីថវិការនៅអាមេរិកនៅជាប់គាំង (VOV)_សភាពតានតឹងនៅលើឆាកនយោបាយអាមេរិកជំវិញបញ្ហាថវិការ​ដ្ឋាភិបាល និង ពិដានបំណុលសាធារណះនៅមិនទាន់មានសញ្ញាបន្ធូរស្រាលឡើយ  ក្នុងពេលដែលកិច្ចប្រជុំថ្មីៗនេះ រវាងបណ្ដាសមាជិកនៃគណបក្សប្រជាធិបតេយ្យនិង គណ​បក្សសាធារណះរដ្ឋ នាថ្ងៃទី ១៣ តុលា កន្លងទៅ មិនទទួលបានលទ្ធផលជាក់​ស្ដែងណាមួយឡើយ។ សមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ Harry Riel បានអោយដឹងថា÷ កិច្ចប្រជុំនាចុងសប្ដាហ៍កន្លងទៅ រវាងលោកជាមួយថ្នាក់ដឹកនាំ គណបក្សសាធារណះរដ្ឋ Mitch Mc Connell ទទួលបានការរីកចំរើន​ជាក់ស្ដែង​មួយ​ចំនួនក្តី ប៉ុន្តែភាគីទាំងពីរនៅមិន​ទាន់ទទួលបានការឯកភាពណាមួយទេ។ ទន្ទឹម​នឹងនោះ សមាជិកព្រឹទ្ធសភា Charles Schumer បានទទួលស្គាល់ថា÷​ លោក ​Harry Riel និង Mitch Mc Connell ÷ មិនមានការខ្វែងគំនិតគ្នាច្រើនទេ ​ក្នុងកិច្ចប្រជុំ នាថ្ងៃទី១៣ តុលាកន្លងទៅ។           តាមផែនការ រដ្ឋសភាទាំងពីរ​មានការពិភាក្សាដោយឡែក ក្នុងថ្ងៃ​ទី១៤​ តុលា​ដែរ៕