ជំនួបមុខប្រពៃណីក្រុមយុវជនស្ម័គ្រចិត្តរំដោះរដ្ឋធានីហាណូយឆ្នាំ ១៩៥៤
08/10/2012 07:03
(VOV) - នាថ្ងៃទី ៧ តុលា គណៈកម្មការទាក់ទងក្រុម យុវជនស្ម័គ្រចិត្តរំដោះ រដ្ឋធានីហាណូយឆ្នាំ ១៩៥៤ បានរៀបចំជំនួបមុខប្រពៃណីនៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៥៨ ទិវា រំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ តុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ តុលា ឆ្នាំ ២០១២)។

(VOV) - នាថ្ងៃទី ៧ តុលា គណៈកម្មការទាក់ទងក្រុមយុវជនស្ម័គ្រចិត្តរំដោះ រដ្ឋធានី ហាណូយឆ្នាំ ១៩៥៤ បានរៀបចំជំនួបមុខប្រពៃណីនៅទីក្រុងហាណូយ ក្នុងឱកាស រំលឹកខួបអនុស្សារវរីយ៍លើកទី ៥៨ ទិវារំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ តុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ តុលា ឆ្នាំ ២០១២)។ ក្នុងជំនួបមុខអតីតយុវជនស្ម័គ្រចិត្តនានាបាន លើកឡើងវិញនូវប្រពៃណីដ៍ត្រចះត្រចង់របស់ជំនាន់យុវវ័យនាពេលនោះ។ សមាជិក ក្រុមយុវជនស្ម័គ្រចិត្តរំដោះរដ្ឋធានី ហាណូយ លោកស្រី Vuong Thi Hieu បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ យើងខ្ញុំជួបមុខនិងរំលឹកឡើងវិញនូវអនុស្សារវរីយ៍។ យើងខ្ញុំបានរ៉ាប់រាប់ ឲ្យកូនចៅយល់ដឹងអំពីប្រពៃណីរបស់ក្រុមយុវជនស្ម័គ្រចិត្តហើយកូនចៅសុទ្ធតែមោទ នៈភាពដោយសារម្តាយនិងជីដូនរបស់ខ្លួនបានចូលរួមព្រឹត្តិការដ៍មហិមានៃរដ្ឋធានី” ក្រុមយុវជនស្ម័គ្រចិត្តរំដោះ រដ្ឋធានីហាណូយឆ្នាំ ១៩៥៤ (Image: Internet)
Related






