VOV WorldVOV World
ជំនួបប្រាស្រ័យរវាងអតីតទាហានសូវៀតនិងអតីតយុទ្ធជនវៀតណាម
25/04/2013 06:20
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី ២៤ មេសា គណះប្រតិភូអតីតទាហានសូវៀត ( រុស្ស៊ី អ៊ុយក្រែន បេឡារុស) បានមានជំនួបសន្ទ នាជាមួយអតីតយុទ្ធជនកងទ័ពជើងអាកាស វៀតណាម។
ជំនួបប្រាស្រ័យរវាងអតីតទាហានសូវៀតនិងអតីតយុទ្ធជនវៀតណាម
  (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី ២៤ មេសា  គណះប្រតិភូអតីតទាហានសូវៀត ( រុស្ស៊ី អ៊ុយក្រែន បេឡារុស) បានមានជំនួបសន្ទ នាជាមួយអតីតយុទ្ធជនកងទ័ពជើងអាកាស វៀតណាម។ នៅទីនេះ បណ្ដាអតីតយុទ្ធ ជនបានរំលឹក ឡើងវិញបណ្ដាអនុស្សាវរីយ៍ ក្នុង​ដំណាក់កាលតស៊ូប្រឆាំងចក្រពត្តិអា មេរិក របស់ ប្រជាជាតិវៀតណាម។ ​វរសេនីយ៍ឯក Doan The Hung បានអោយដឹងថា÷           “ បណ្ដាអ្នកជំនាញការសូវៀតបានបង្ហាត់ បង្រៀនយើងខ្ញុំអស់ពីកម្លាំង​កាយចិត្ត។  ថែមទាំង ​សមមិត្តទាំងនេះបានចូលរួមការតស៊ូរផ្ទាល់ និងណែនាំ​អោយខ្ញុំក្នុងការតស៊ូរ ប្រយុទ្ធទៀតផង។”           ក៏នៅទីនេះ បណ្ដាអតីតយុទ្ធជនសូវៀតបានសម្ដែងការកោតសរសើរ​អំពី​មហា ជ័យជំនះ  និទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងវៀតណាម ​ឯកភាព​ប្រទេសជាតិ  របស់កងទ័ពនិងប្រជាជនវៀតណាម និងអះអាងថា​ជំនួបប្រាស្រ័យ​នេះ ជាស្ពានតភ្ជាប់ រវាង អតីតកាល ជាមួយអនាគត ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិ​ការរវាងវៀតណាមជាមួយ បណ្ដា ប្រទេសរុស្ស៊ី អុយក្រែន បេឡារុស កាន់តែអភិវឌ្ឍន៍ពីមួយថ្ងសទៅមួយថ្ងៃ៕   ជំនួបប្រាស្រ័យរវាងអតីតទាហានសូវៀតនិងអតីតយុទ្ធជនវៀតណាម( giaoduc.net.vn)