VOV WorldVOV World
ជំនួបសន្ទនា Shangri La 12-កំណត់ទិសដៅយុទ្ធសាស្ត្រសន្តិសុខតំបន់
28/05/2013 11:35
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី Ly Hien Long និងគណះកម្មាធិការចាត់តាំង Shangri La នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung នឹងអញ្ជើញចូលរួម និងថ្លែងមតិ​នៅពិធីបើក ជំនួបសន្ទនា Shangri La លើកទី ១២ ដែលប្រព្រឹត្តទៅនៅសិង្ហបុរី ពីថ្ងៃទី ៣១ ​ឧសភា ដល់ថ្ងៃទី១ មិថុនា ឆ្នាំ២០១៣។
ជំនួបសន្ទនា Shangri La 12-កំណត់ទិសដៅយុទ្ធសាស្ត្រសន្តិសុខតំបន់
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី Ly Hien Long និង គណះ កម្មាធិការចាត់តាំង Shangri La នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung នឹងអញ្ជើញចូលរួម និងថ្លែងមតិ​នៅពិធីបើក ជំនួបសន្ទនា Shangri La  លើកទី ១២ ដែលប្រព្រឹត្តទៅនៅសិង្ហបុរី ពីថ្ងៃទី ៣១ ​ឧសភា ដល់ថ្ងៃទី១ មិថុនា  ឆ្នាំ២០១៣។ ជំនួបសន្ទនា Shangri La លើកនេះ​មានប្រទេសចំនួន២៧ ​ នៅតំបន់ អាស៊ី ប៉ាស៊ីហ្វីក ចូលរួមក្នុងនោះមានប្រទេសអាស៊ានចំនួន១០ និងប្រទេសផ្សេងៗ ទៀតដូចជា÷ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អាមេរិក រុស្ស៊ី…ជាដើម។ ជំនួបសន្ទ នា Shangri La ​លើក​ទី ១២នេះ ប្រមូលផ្តុំទៅលើប្រធានបទ ដូចជា÷ តួនាទីរបស់ អាមេរិក ​ជាមួយសន្តិសុខតំបន់ ការពារផលប្រយោជន៍ជាតិ តួនាទីរបស់ចិនចំពោះ​ សន្តិសុខតំបន់…។ល។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung (nguyenthiennhan.net) រួមជាមួយបណ្ដាជោគជ័យក្នុងកិច្ចការផ្លាស់ប្តូរថ្មី និងគោលនយោបាយកិច្ច ការបរទេស វៀតណាមកាន់តែអះអាងនូវកិត្យានុភាព និងទំនុកទុកចិត្ត​ក្នុងតំបន់ និងអន្តរជាតិ។ ការដែលគណះកម្មាធិការចាត់តាំង  Shangri La លើកទី ១២ បាន អញ្ជើញ  នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម Nguyen Tan Dung ចូលរួម និងថ្លែង មតិ នៅពិធីបើក បានបញ្ជាក់នូវការ​គោរព ​និងវាយតំលៃខ្ពស់នូវតួនាទីនិងសកិត្យា នុ ភាពរបស់វៀតណាម។ ​ នាយក​រដ្ឋមន្ត្រី  ​Nguyen Tan Dung ចូលរួមនិងថ្លែងមតិ នៅទីនេះ ​បានអះអាងនូវ​គោលមាគា៍ទំនាក់ទំនងការទូតប្រកបដោយសន្តិភាព  ឯករាជ្យ ពហុបែបភាវូបនីយកម្ម និងពហុទិសភាវូបនីយកម្ម បណ្ដាទំនាក់ទំនង អន្តរជាតិ …។ល៕