ជំនួបសន្ទនាទ្វេភាគីរវាងចិននិងឥណ្ឌូនេស៊ី
03/05/2013 10:43
(VOV)_នាថ្ងៃទី ២ឧសភា ក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី រដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បានមានជំនួបសន្ទនាជាមួយ សមភាគីនៃប្រទេសម្ជាស់ផ្ទះ Marty natalegawa អំពីការជំរុញទំនាក់ទំនងទ្វេភាគីនានា។

(VOV)_នាថ្ងៃទី ២ឧសភា ក្នុងឱកាសដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី រដ្ឋមន្ត្រី ក្រសួងការបរទេសចិន Wang Yi បានមានជំនួបសន្ទនាជាមួយ សមភាគីនៃប្រទេស ម្ជាស់ផ្ទះ Marty natalegawa អំពីការជំរុញទំនាក់ទំនងទ្វេភាគីនានា។ នៅទីនេះ ភាគី ទាំងពីរ បានចាត់ទុកថា÷ ទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងចិន នៅមានឱកាសជា ច្រើន និងសក្ដានុភាពអភិវឌ្ឍន៍។ ភាគីទាំងពិរត្រូវការឆ្លៀតយករាល់ឱកាសនិងសក្ដា នុភាពដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យ ពិសេសគឺពាណិ ជ្ជកម្ម នាវាចរណ៍ ថាមពល ដើម្បីនាំមកផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេស ទាំងពីរ ក៏ដូចជារួមចំណែកចូលក្នុងសន្តិភាព និងការអភិវដ្ឍន៍ក្នុងតំបន់និងលើសកល លោក។ រដ្ឋមន្ត្រី ក្រសួងការបរទេសចិន Wang Yi និងសមភាគីនៃប្រទេសម្ជាស់ផ្ទះ Marty natalegawa (internet) ក៏នៅក្នុងជំនួបសន្ទនានេះ លោក Wang Yi បានសន្យាថា÷ចិននឹងបន្តខំប្រឹង ប្រែង បង្កើនកិច្ចសហប្រតិបត្តិការ និងរួមផ្សុំជាមួយអាស៊ាន រួមចំណែក ចូលក្នុងសន្តិ ភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងសម្បូរុងរឿងរបស់តំបន់។ ស្ដីពីបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីក្រសួងការបរទេសចិន ក៏បានអះអាងថា÷ប៉េកាំងចង់ដោះស្រាយបណ្ដាជំ លោះដោយសន្តិវិធី តាមរយះការពិគ្រោះយោបល់ជាមួយប្រទេសទាក់ទិននានា ទន្ទឹម នឹងនោះ ត្រៀមខ្លួនជាស្រេចពិភាក្សា អំពីក្រមប្រតិបត្តិសំរាប់ភាគីនានា នៅ តំបន់ សមុទ្រខាងកើត (COC)៕
Related






