ជំនួបសន្ទនាប្រជាជនជាន់ខ្ពស់ចិន-អាស៊ីអាគ្នេយ៍
05/06/2013 09:13
(VOVworld) – តាមសេចក្តីប្រកាសសារព័ត៌មាននៃ គណៈលេខាធិការដ្ឋាន អាស៊ានឲ្យដឹងថា៖ នាថ្ងៃទី ៤ មិថុនា នៅទីក្រុង Nan Ning ខេត្ត Guangxi ចិន បាន ប្រព្រឹត្តទៅជំនួបសន្ទនាប្រជាជនជាន់ខ្ពស់ចិន-អាស៊ី អាគ្នេយ៍ដោយប្រធានបទ “សន្តិភាពដើម្បីការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរួមគ្នាឈ្នះ”។

(VOVworld) – តាមសេចក្តីប្រកាសសារព័ត៌មាននៃគណៈលេខាធិការដ្ឋាន អាស៊ានឲ្យ ដឹងថា៖ នាថ្ងៃទី ៤ មិថុនា នៅទីក្រុង Nan Ning ខេត្ត Guangxi ចិន បានប្រព្រឹត្តទៅជំនួប សន្ទនាប្រជាជនជាន់ខ្ពស់ចិន-អាស៊ីអាគ្នេយ៍ដោយប្រធានបទ “សន្តិភាពដើម្បីការ អភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការរួមគ្នាឈ្នះ”។ នេះគឺជាវេទិការត្រូវបានរៀបចំឡើង ដោយបណ្តាញផ្លាស់ប្តូរអន្តរជាតិរបស់ចិន (CNIE) សំដៅជំរុញ ការជួបប្រាស្រ័យនិង កិច្ចសហប្រតិបត្តិការរវាងប្រជាជនចិនជាមួយប្រជាជននៃ បណ្ដាប្រទេសជាសមាជិក អាស៊ាន។ ថ្លែងមតិក្នុងពិធីបើកជំនួបសន្ទនានេះ សមាជិកការិយាល័យនយោបាយ មជ្ឍឹមបក្សកម្មុយនិស្តចិននិងជាប្រធានគណៈប្រតិភូប្រទេសម្ចាស់ផ្ទះ លោក Liu Qibao បានសង្កត់ធ្ងន់ទៅលើតម្រូវការផ្លាស់ប្តូរ យូរអង្វែងរវាងចិននិងអាស៊ាន។ តាម លោក Liu Qibao សាមគ្គីភាព ទំនុកទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកគឺជាបណ្ដា កត្តាសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងចិនជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ។ ប្រជាជនចិនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រជាជននៃបណ្ដាប្រទេស អាស៊ានអនុវត្តគោលបំណងរួមរស់ក្នុងសន្តិភាពសម្បូររុងរឿងនិងយោគយល់គ្នាទៅវិញ ទៅមក៕
Related






