VOV WorldVOV World
ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូប
07/12/2012 09:33
VOV-នាថ្ងៃទី៦ធ្នូនៅទីស្ដីការអង្គការវប្បធម៍វិទ្យាសាស្ត្រ អប់រំរបស់អ.ស.ប (UNESCO) នៅក្រុងប៉ារីសបារាំង គណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ​២០០៣​អំពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍បានទទួល ស្គាល់ជាផ្លូវការជំនឿ​ធ្វើសក្ការៈបូជាស្ដេច​ Hung នៅ Phu Tho វៀតណាមជាបេតិកភ័ណ្ឌវប្បធម៍​អរូបីយ៍​ ដំណាងមនុស្សលោក។
ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូប
VOV-នាថ្ងៃទី៦ធ្នូនៅទីស្ដីការអង្គការវប្បធម៍វិទ្យាសាស្ត្រអប់រំរបស់អ.ស.ប (UNESCO) នៅក្រុងប៉ារីសបារាំង គណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ​ ២០០៣​អំពីការ អភិរក្សបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍បានទទួលស្គាល់ជាផ្លូវការជំនឿ​ធ្វើសក្ការៈបូជាស្ដេច​ Hung នៅ Phu Tho វៀតណាមជាបេតិកភ័ណ្ឌវប្បធម៍​អរូបីយ៍​ដំណាងមនុស្សលោក។ ការសំរេចចិត្តទទួលស្គាល់សំណុំឯកសារជំនឿធ្វើសក្ការៈបូជាស្ដេច​ Hung របស់ UNESCO បានលើកច្បាស់ថា ជំនឿធ្វើសក្ការៈបូជាស្ដេច​ Hung បានបង្ហាញ​នូវទឹក ចិត្តគោរពជីដូនជីតានិងពីនោះបង្កើនមោទនភាពជាតិនិងផ្សាភ្ជាប់សហគមន៍។​ លោក Pham Cao Phong អគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCO របស់វៀតណាម​បានសំដែងនូវក្តីសប្បាយនិងមោទនភាពថា៖ “ការដែលពិភពលោក ទទួលស្គាល់បេតិកភ័ណ្ឌនេះ គឺវាយតំលៃខ្ពស់ចរិតលក្ខណះ មនុស្សសាស្ត្រនៃទំនៀមទំលាបធ្វើសាក្ការបូជាជីដូនជីតា របស់បណ្ដាជនជាតិ វៀតណាម។ នេះគឺជានិមិត្តរូបមួយ លើកទឹកចិត្តបណ្ដាជនជាតិ ក៏ដូចជាសកម្មភាព ប្រហាក់ប្រហែលដូច្នេះ។ និងចំណុចមួយទៀតគឺ ជំនឿនេះបានបង្ហាញនូវចំណង សាមគ្គីភាពរបស់សហគមន៏ទាំងមូលទៀតផង៕” លោក Pham Cao Phong អគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCO របស់វៀតណាម (Image: Internet)

More