VOV WorldVOV World
ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម-អូស្ត្រាលី។
12/04/2012 08:35
(VOV)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការ នៅអូស្ត្រាលី នាថ្ងៃទី១១មេសា ឧបនាយក​រដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានជួបចរចារជា មួយឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីរតនាគារជាតិ អូស្ត្រាលី​ Wayne Swan។
ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម-អូស្ត្រាលី។
ឧបនាយករដ្ឋមន្ត្រីវៀតណាមបានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី (VOV)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាថ្ងៃទី ១១មេសា ឧបនាយក​រដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានជួបចរចារ ជាមួយឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី​ Wayne Swan។ ភាគីទាំងពីរបានអះអាងនូវ​ការ​ប្តេជ្ញាចិត្តសំរេចត្រូវនឹងកាលកំណត់កម្មវិធី សកម្មភាពវៀតណាម-អូស្ត្រាលី​ដំណាក់​កាល២០១០-២០១៣ និងនឹងរួម សហការរៀបចំសកម្មភាពជាក់ស្ដែងរំលឹកខូបលើកទី​៤០ទិវាបង្កើតទំនាក់ ទំនងការទូត(១៩៧៣-២០១៣)។ ភាគីទាំងពីរក៏អះអាង​នឹង​បន្ត​សហប្រតិបត្តិការ និងរួមផ្សំជិតស្និទ្ធនៅបណ្ដាវេទិការសហប្រតិបត្តិការពហុភាគីក៏ដូចជាកាំទ្រគ្នា បេក្ខភាពចូលបណ្ដាអង្គការដំបន់និងអន្តរជាតិក្នុងនោះមាន​បណ្ដាស្ថាប័ននៃ អង្គការសហប្រជាជាតិ។ ដំណាងរដ្ឋាភិបាលវៀតណាម-អូស្ត្រាលី​ក៏អះអាង នូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាព​នាវាចរណ៍នៅសមុទ្រខាងកើតទន្ទឹមនឹងនោះចាត់ទុកថារាល់ជំលោះរវាង ភាគីទាក់ទិនគប្បីបានដោះស្រាយដោយសន្តិវិធីលើ​មូលដ្ឋានគោរពច្បាប់ អន្តរជាតិ ពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិ​អំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២៕