ជំរុញការផ្ដើមគំនិតទន្លេមេគ្គងក្រោម។
02/05/2013 09:03
VOV-វៀតណាមនិងអាមេរិករួមយកចិត្តទុកដាក់ដល់ ការផ្ដើមគំនិតទន្លេមេគ្គងក្រោម (LMI) វាយតំលៃខ្ពស់ តួនាទីរបស់ប្រទេសនីមួយៗ ទន្ទឹមនឹងនោះសន្យា បន្តខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ការផ្ដើមគំនិតនេះ។

ជំរុញការផ្ដើមគំនិតទន្លេមេគ្គងក្រោម។ (vietnamplus.vn) VOV-វៀតណាមនិងអាមេរិករួមយកចិត្តទុកដាក់ដល់ការផ្ដើមគំនិតទន្លេ មេគ្គងក្រោម (LMI) វាយតំលៃខ្ពស់តួនាទីរបស់ប្រទេសនីមួយៗ ទន្ទឹមនឹងនោះ សន្យាបន្តខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ការផ្ដើមគំនិតនេះ។ ក្នុងសិក្ខាសាលា “បើកទូលាយកិច្ចសហប្រតិបត្តិការ” ដោយស្ថានទូតវៀតណាមរួមជាមួយក្រសួងការបរទេសអាមេរិកសហការរៀបចំនៅទីក្រុងវ៉ាស៊ីងតោននាថ្ងៃទី១ឧសភាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Quang Vinh បានកត់សម្គាល់ការ ដែល LMI កាន់តែអភិវឌ្ឍន៍ពហុបែប បើកទូលាយអំពីទ្រង់ទ្រាយគឺជាការ ខំប្រឹងប្រែងសំខាន់ក្នុងទំនាក់ទំនងអាមេរិក-អាស៊ាន។ រីឯខ្លួនវិញ ឧបការីស្ដីទី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Joseph Yun បានឲ្យដឹងថា LMI ដើរតួនាទីសំខាន់ មួយក្នុងគោលនយោបាយតុល្យភាពឡើងវិញនៅទ្វិបអាស៊ីរបស់អាមេរិក។ លោកក៏ បានវាយតំលៃខ្ពស់តួនាទីរបស់វៀតណាមក្នុងការជំរុញការផ្ដើមគំនិតនេះដែរ៕
Related






