VOV WorldVOV World
ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងកងទ័ពវៀតណាម-កម្ពុជា
17/06/2014 08:44
(VOVworld) - គណៈប្រតិភូជាន់ខ្ពស់នៃអគ្គសេនាធិការ ដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្ដម សេនីយ៍ឯក Do Ba Ty ប្រធានអគ្គសេនាធិការ​ និងជា អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម កំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងកងទ័ពវៀតណាម-កម្ពុជា
(VOVworld) - គណៈប្រតិភូជាន់ខ្ពស់នៃអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្ដមសេនីយ៍ឯក Do Ba Ty​ ប្រធានអគ្គសេនាធិការ​ និងជាអនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេស វៀតណាម កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។នៅ ជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ កម្ពុជានាថ្ងៃទី១៦ មិថុនា ភាគីទាំង២បានផ្លាស់ប្ដូរអំពីសភាពការណ៍នយោបាយ សន្តិសុខការពារប្រទេសរបស់វៀតណាមនិងក្នុងតំបន់ ដែលយកចិត្តទុកដាក់ដូចគ្នា។ ឧត្តមសេនីយ៍ឯក Do Ba Ty បានអះអាងថា ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត ណាមតាំងពីដើមខែឧសភារហូតដល់បច្ចុប្បន្ន គឺជាអំពើ​ មិនត្រឹមតែរំលោភដ៏ធ្ងន់ធ្ងរ ទៅលើអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងដាក់ចេញការសាកល្បង ដ៏ធំធេងចំពោះសន្តិភាព សន្តិសុខនយោបាយ និងស្ថិរភាពនៅក្នុងតំបន់។ចំពោះមុខ បំរ៉ែបំរួលនេះ បណ្ដាប្រទេសអាស៊ានត្រូវបង្កើនសាមគ្គីភាពដើម្បីជំរុញការកសាងក្រម ប្រតិបតិ្តតំបន់នៅសមុទ្រខាងកើត​(COC) សំដៅទប់ស្កាត់បណ្ដាអំពើជាឯកតោភាគី ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ គណៈប្រតិភូយោធារបស់ វៀតណាមបានមកគោរពវិញ្ញាណខ័ណ្ឌ និងដាក់កំរងផ្កានៅស្ដូបគោរពវិញ្ញាណខ័ណ្ឌកងទ័ពស្ម័គ្រចិត្តវៀតណាម នៅទីកុ្រងព្រះសីហនុ ក្នុងក្របខ័ណដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូយោធារបស់វៀតណាមបានមក គោរពវិញ្ញាណខ័ណ្ឌនិងដាក់កំរងផ្កានៅស្ដូបគោរពវិញ្ញាណខ័ណ្ឌកងទ័ពស្ម័គ្រចិត្តវៀត ណាមនៅទីកុ្រងព្រះសីហនុផងដែរ៕