VOV WorldVOV World
ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម¬-ប៊ុលហា្គរី
29/10/2013 08:41
(VOVworld) - ថ្លែងមតិនៅជំនួបជាមួយប្រធានាធិបតីនៃ សាធារណៈរដ្ឋប៊ុលហ្គារីលោក Rosen Plevneliev ក្នុង ដំណើរទស្សនៈកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀលថ្ងៃ ទី២៨ តុលានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ​Nguyên Tân Dung បានអះអាងថាគោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺយកចិត្តទុកដាក់ធ្វើអោយ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ប៊ុលហ្គារី កាន់តែស៊ីជំរៅ មាន ប្រសិទ្ធិភាព និងអភិវឌ្ឍន៍ឡើង កំពស់ថ្មីនាពេលអនាគត។
ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម¬-ប៊ុលហា្គរី
(VOVworld) - ថ្លែងមតិនៅជំនួបជាមួយប្រធានាធិបតីនៃសាធារណៈរដ្ឋប៊ុលហ្គារី លោក Rosen Plevneliev ក្នុងដំណើរទស្សនៈកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀល ថ្ងៃទី២៨ តុលានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ​Nguyên Tân Dung បានអះអាង ថាគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺយកចិត្តទុកដាក់ធ្វើ អោយទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ប៊ុលហ្គារីកាន់តែស៊ីជំរៅ មាន ប្រសិទ្ធិភាព និងអភិវឌ្ឍន៍ឡើងកំពស់ថ្មីនាពេលអនាគត ជាពិសេសក្នុងបណ្ដា វិស័យដែលមានសក្តានុភាពរវាងប្រទេសទាំង២នៅធំធេងដូចជា ថាមពល បច្ចេកវិទ្យាខ្ពស់ ឪសថ កែច្នេស្បៀងអាហារ អប់រំ និងបច្ចេកទេសការពាប្រទេស  ជាដើម។ នាយករដ្ឋមន្រ្តីលោក​ Nguyên Tân Dung ជួបសន្ទនាជាមួយ ប្រធានាធិបតីប៊ុលហ្គារីលោក Rosen Plevneliev ប្រធានាធិបតី Rosen Plevneliev បានអះអាងថាប៊ុលហ្គារីត្រៀមខ្លួនធ្វើជាស្ពាន តភ្ជាប់ដើម្បីវៀតណាមជំរុញ បើកទូលាយកិច្ចសហប្រតិបតិ្តការជាមួយ EU។ប្រធានាធិបតីមានគោលបំណងថាវៀតណាមនឹងគាំទ្រប៊ុលហ្គារីក្នុងការជំរុញ​បើកទូលាយសហប្រតិបតិ្តការជាមួយប្រទេសអាស៊ាននានាទៀត៕