VOV WorldVOV World
ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ទន្លេមេគង្គក្រោម
02/05/2013 11:27
( VOV World)_អាមេរិក និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ ដែល​ក្នុង​នោះ​មានវៀតណាមផង បានសន្យាជំរុញការការផ្តើមគំនិតថ្មីចំពោះ​ទន្លេមេគង្គក្រោម​សំដៅធានាការអភិវឌ្ឍន៍ចីរភារបស់តំបន់។ ការសន្យានេះត្រូវបាននាំចេញនៅវេទិកាសហប្រតិបត្តិការតំបន់ទន្លេមេគង្គក្រោម ដោយស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំឡើង នាថ្ងៃទី២ ឧសភា តាមម៉ោងវៀតណាម។
ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ទន្លេមេគង្គក្រោម
( VOV World)_អាមេរិក និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ ដែល​ក្នុង​នោះ​មាន វៀត ណាមផង បានសន្យាជំរុញការការផ្តើមគំនិតថ្មីចំពោះ​ទន្លេមេគង្គក្រោម​សំដៅ ធានាការអភិវឌ្ឍន៍ចីរភារបស់តំបន់។ ការសន្យានេះត្រូវបាននាំចេញនៅវេទិកា សហប្រតិបត្តិការតំបន់ទន្លេមេគង្គក្រោម ដោយស្ថានទូតវៀតណាមប្រចាំនៅអាមេ រិករៀបចំឡើង នាថ្ងៃទី២ ឧសភា តាមម៉ោងវៀតណាម។           ការផ្តើមគំនិត ទន្លេមេគង្គក្រោម ដោយអាមេរិកនាំចេញ នាឆ្នាំ ​២០០៩​ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភបណ្ដាប្រទេសក្នុងតំបន់ ​រួមមាន÷​វៀត ណាម ឡាវ កម្ពុជា និងថៃ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេសវៀត ណាម លោក Pham Quang Vinh បានកត់សម្គាល់ថា÷ការផ្តើមគំនិតទន្លេមេគង្គក្រោម ជាការខំប្រឹងប្រែងសំខាន់ក្នុងទំនាក់ទំនងរវាងអាមេរិកជាមួយអាស៊ាន រួមចំណែក សកម្មក្នុងការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងតំបន់។ ឧបការីស្ដីទី រដ្ឋមន្ត្រីការបរទេស អាមេរិក Hoe Yun បានវាយតំលៃថា÷           “ រហូតមកដល់ពេលនេះ បណ្ដាប្រទេសបានសហប្រតិបត្តិការដ៏ល្អប្រសើ  ក្នុងការផ្តើមគំនិត ទន្លេមេគង្គក្រោម ។ យើងខ្ញុំបានរៀបចំ​កិច្ចប្រជុំរបស់ក្រុមការ ងារនា នានៅប្រទេសផ្សេងៗ។​ ក្នុងឆ្នាំ២០១២ បណ្ដាប្រទេសបានរៀបចំ​ប្រជុំនៅ ឡាវ ​និងឆ្នាំ ២០១៣នេះរៀបចំឡើងនៅវៀតណាម។ ​ខ្ញុំគិតថា÷​ប្រទេសទាក់ទិននា នា បានចូលរួមយ់ាងសកម្ម ក្នុងគំរោងការណ៍នេះ។”           បណ្ដាអ្នកស្រាវជ្រាវចូលរួមវេទិកានេះ បានចែករំលែកបទពិសោធន៍ សហ ប្រតិបត្តិការក្នុងវិស័យ÷​អប់រំ គ្រប់គ្រងប្រភពធនធានទឹកនិងការ​អភិវឌ្ឍន៍​កសិកម្ម តុល្យភាព…។ល៕ ទន្លេមេគង្គក្រោម(internet)