ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។ (រូបថត៖ VOV) |
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋ ឡាវ លោក Thongloun Sisoulith ក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនៅវេទិកាពហុភាគីនានាផងដែរ ជាពិសេសគឺអាស៊ាននិងយន្តការអនុ តំបន់មេគង្គ និងកិច្ចសហប្រតិបត្តិការត្រីភាគីវៀតណាម-ឡាវ-កម្ពុជា។
នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅពិធីជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋឡាវ ចាកចេញពីទីក្រុងហាណូយ បញ្ចប់យ៉ាងល្អប្រសើរនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម៕






