ប្រាង្គលិកប្រធានហូជីមិញ គឺជាកន្លែងទាក់ទាញដ៏សំខាន់មួយសម្រាប់ប្រជាជននិងភ្ញៀវទេសចរក្នុងអំឡុងពេលនេះ។ ដោយឡែក នៅថ្ងៃទី ៣០ ខែមេសា មានអ្នកទេសចរជាង ២០.០០០ នាក់ ក្នុងនោះមានអ្នកទេសចរអន្តរជាតិជាង ៤.០០០ នាក់ មកទស្សនាផងដែរ។
តំបន់ថ្មើរជើងជុំវិញបឹងហ័នគៀម និងតំបន់ជុំវិញបានដំណើរការជាបន្តបន្ទាប់ចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី ៣០ ខែមេសា ដល់ម៉ោង ១២ អធ្រាត្រ ថ្ងៃទី ៣ ខែឧសភា ដោយបានក្លាយជា "ឆាកបើកចំហ" ដើម្បីបម្រើប្រជាជន និងអ្នកទេសចរជាមួយនឹងសកម្មភាពផ្សេងៗ ចាប់ពីតន្ត្រីតាមដងផ្លូវ អន្តរកម្មសហគមន៍ ល្បែងប្រជាប្រិយជាដើម។
តំបន់បេតិកភណ្ឌដូចជា មណ្ឌលអក្សរសាស្ត្រ វ៉ាន់មៀវ– កួក តឺ យ៉ាម និងបរមរាជវាំងថាំងឡុង បានទាក់ទាញសាធារណជនជាមួយនឹងសកម្មភាពដូចជាការតាំងពិព័រណ៍ "សំឡេងនៃថ្ងៃថ្មី"។(នៅបរមរាជវាំងថាំងឡុង) ការតាំងពិព័រណ៍គំនូរ "មេឃ ភ្នំ និងទឹក" ដោយស្តេចហាមងី (នៅវ៉ាន់មៀវ)... មានគោលបំណងនាំសិល្បៈ និងគោលដៅទេសចរណ៍ឱ្យកាន់តែខិតជិតអ្នកទស្សនា។
ក្នងអំឡុងពេលនេះ សារមន្ទីរដូចជាសារមន្ទីរហាណូយ សារមន្ទីរប្រវត្តិសាស្ត្រយោធា វៀត ណាម និងសារមន្ទីរជនជាតិវិទ្យាវៀតណាម... កំពុងបង្កើនការអនុវត្តបច្ចេកវិទ្យា ការរចនាកន្លែងបើកចំហ បង្កើនអន្តរកម្ម និងផ្តល់នូវបទពិសោធន៍ដល់សាធារណជន។
គោលដៅទេសចរណ៍ដូចជាភូមិបុរាណឌឿងឡឹម ភូមិសិប្បកម្មគ្រឿងភាជន៍បាតត្រាង ក៏ដូចជាតំបន់ទេសចរណ៍នៅបាវី និងសុកសឺន... ផ្តល់ជូននូវបទពិសោធន៍ពិសេសនៃជីវភាពជនបទ សកម្មភាពក្រៅផ្ទះ និងទេសចរណ៍អេកូឡូស៊ីសម្រាប់អ្នកទស្សនាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ខែឧសភា ឆ្នាំនេះ។
រូបភាពនៃទេសចរណ៍ហាណូយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឆ្នាំនេះ បង្ហាញពីភាពសម្បូរបែបយ៉ាងច្បាស់លាស់៕




