ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគហេដ្ឋានរចនាសម្ព័ន្ធរវាងហាណូយនិងជប៉ុន
13/09/2012 08:30
VOV-នារសៀលថ្ងៃទី១២កញ្ញានៅក្រុងហាណូយបាន ប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈរវាង គណៈកម្មាធិការប្រជាជនទីក្រុងនិងធនាគារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ស្ដីអំពីជំរុញ វិនិយោគគំរោងការហេដ្ឋានរចនាសម្ព័ន្ធនៅក្រុងហាណូយត្រូវបានអនុវត្តតាមរបៀបរដ្ឋនិងឯកជនសាជីវកម្ម (PPP) រឺតាមរបៀប BOT។
VOV-នារសៀលថ្ងៃទី១២កញ្ញានៅក្រុងហាណូយបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងគណៈកម្មាធិការប្រជាជនទីក្រុងនិងធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ស្ដីអំពីជំរុញវិនិយោគគំរោងការហេដ្ឋាន រចនាសម្ព័ន្ធនៅក្រុងហាណូយត្រូវបានអនុវត្តតាមរបៀបរដ្ឋនិងឯកជនសាជីវកម្ម (PPP) រឺតាមរបៀប BOT។ តាមនោះភាគីទាំងពីរត្រៀមជាស្រេចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់និងការកំណត់អនុញ្ញាតិសំដៅបង្កលក្ខណៈឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅហាណូយតាមរយៈការជំរុញវិនិយោគគំរោងការកសាងហេដ្ឋានរចនាសម្ព័ន្ធនៅ ក្រុងហាណូយដោយគណៈកម្មាធិការប្រជាជនទីក្រុងអនុវត្ត។ ភាគីទាំងពីរខំប្រឹង ប្រែងបង្កលក្ខណៈសំរាប់ឯកជនចូលរួមបណ្ដាគំរោងការហេដ្ឋានរចនាសម្ព័ន្ធ ឧស្សាហកម្មនៅហាណូយទន្ទឹមនឹងនោះផ្ដល់ព័ត៌មានអំពីគំរោងការមានសក្ដានុភាព ក៏ដូចជាទស្សនៈសមស្របផ្សេងៗសំដៅបង្កភាពងាយស្រួលសំរាប់គំរោងការនេះ៕
Related






