VOV WorldVOV World
ជនវៀតណាមនៅឯបរទេសយកចិត្តទុកដាក់ជាច្រើនដល់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
06/03/2013 11:45
(VOVworld) – ក្រសួការបរទេសវៀតណាមកំពុងអនុវត្ត យ៉ាងសកម្មការយកមតិ របស់សហគមន៍ជនវៀតណាម នៅឯបរទេសចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។
ជនវៀតណាមនៅឯបរទេសយកចិត្តទុកដាក់ជាច្រើនដល់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
(VOVworld) – ក្រសួការបរទេសវៀតណាមកំពុងអនុវត្តយ៉ាងសកម្មការយកមតិរបស់ សហគមន៍ជនវៀតណាមនៅឯបរទេសចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញឆ្នាំ ១៩៩២។ រហូតមកដល់ពេលនេះ ក្រសួងការបរទេសវៀតណាមទទួលបានមតិផ្សេងៗ ជាច្រើនរបស់ជនវៀតណាមនៅឯបរទេសចំពោះបញ្ហានេះ។ អនុរដ្ឋមន្ត្រីក្រសួងការបរ ទេសវៀតណាម លោក Pham Quang Vinh ឲ្យដឹងថា៖ “ជនវៀតណាមនៅឯបរទេសយកចិត្តទុកដាក់ជាច្រើនដល់បញ្ហានេះ។ ជាពិសេស បងប្អូនយកចិត្តទុកដាក់ដល់បញ្ហាចំនួន ២​ នៃសេចក្តីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយ។ ទី ១ គឺ៖ ជនវៀតណាមនៅឯបរទេសគឺជាផ្នែក មួយមិនអាចកាត់ផ្តាច់បាន។ ទី ២ គឺ បណ្ដាមតិស្តីពីការធានាផលប្រយោធន៍ របស់ជនវៀតណាមក្នុងនិងក្រៅប្រទេស។ ទី ៣ គឺ បណ្ដាអ្នកវិទ្យាសាស្រ្តនិង អ្នកជំនាញការកប្បីរួមវិភាគទានច្រើនថែមទៀត៕”