ជើងរថយន្តនិទាឃៈរដូវ រួមជាមូយនិសិត្សក្រីក្រទទួលបុណ្យតេត
22/01/2014 11:35
Vovworld-នាព្រឹកថ្ងៃទី២២មករា និសិត្សចំនួន១៧០០មានស្ថានភាពលំបាកដែលកំពុងរៀនសូត្រនៅទីក្រុងហូជីមិញបានឡើងរថយន្តត្រឡប់ស្រុកកំណើតទទួលបុណ្យតេតតាមកម្មវិធី “ជើងរថយន្តនិទាឃៈរដូវឆ្នាំ២០១៤”។

ជើងរថយន្តនិទាឃៈរដូវ រួមជាមូយនិសិត្សក្រីក្រទទួលបុណ្យតេត (VOV) Vovworld-នាព្រឹកថ្ងៃទី២២មករា និសិត្សចំនួន១៧០០មានស្ថានភាពលំបាកដែលកំពុងរៀនសូត្រនៅទីក្រុងហូជីមិញបានឡើងរថយន្តត្រឡប់ស្រុកកំណើតទទួលបុណ្យតេតតាមកម្មវិធី “ជើងរថយន្តនិទាឃៈរដូវឆ្នាំ២០១៤”។ Dam Thi Thu Hien និសិត្សមហាវិទ្យាល័យបច្ចេកវិទ្យា មានស្រុកកំណើតនៅខេត្ត Quang Binh បានចែករំលែកក្តីសប្បាយរីករាយក្នុងពេលដែលនៅសល់តែ១ថ្ងៃទៀតបានមានវត្តមាននៅស្រុកកំណើត។ “មកផ្ទះជាមួយឪពុកម្ដាយទទួលបុណ្យតេតនិងប្រសិទ្ធិពរឲ្យឆ្នាំសិក្សាថ្មីមានការ បោះជំហានជាច្រើនជាង។ ខ្ញុំថ្លែងអំណរគុណបងៗនៅមជ្ឈមណ្ឌលជួយឧបត្ថម្ភ ក៏ដូចជាលោកគ្រូអ្នកគ្រូបានបង្កលក្ខណៈជួយឧបត្ថម្ភឲ្យខ្ញុំបានឡើងរថយន្តត្រឡប់ មកស្រុកកំណើតទទួលបុណ្យតេត។” រីឯលោក Quach Hai Dat នាយកមជ្ឈមណ្ឌលជួយឧបត្ថម្ភសិស្សានុស្សិស និសិត្សទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ខ្ញុំគិតថាការថែទាំសំរាប់ជនក្រីក្រនិសិត្សក្រីក្រមិនត្រឹមតែដោយមជ្ឈមណ្ឌល ជួយឧបត្ថម្ភនិសិត្សសមាគមនិសិត្សនៅបណ្ដាសាលាប៉ុណ្ណោះទេ ថែមទាំងត្រូវ មានការរួមដៃរួមកំលាំងរបស់បុគ្គលនិងសង្គមទាំងមូលទៀតផង៕”
Related





