VOV WorldVOV World
ជប៉ុន អាមេរិកសំដែងការព្រួយបារម្ភអំពីការដែលចិនដំណើរការហោះហើរពិសោធន៍នៅប្រជុំកោះ Truong Sa
04/01/2016 10:33
(VOVworld) - ជប៉ុននិងអាមេរិកបានសំដែងការព្រួយ បារម្ភអំពីការដែលចិន ដំណើរការហោះហើរពិសោធន៍ ទៅកាន់ព្រលានយន្តហោះដែលចិនកសាងដោយ ខុសច្បាប់នៅវាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។
ផ្លូវសំរាប់យន្តហោះរត់ ដែលចិនកសាងដោយខុសច្បាប់នៅវាលថ្ម Chu Thap (រូបថត៖AFP) (VOVworld) - ជប៉ុននិងអាមេរិកបានសំដែងការព្រួយបារម្ភអំពីការដែលចិនដំណើរ ការហោះហើរពិសោធន៍ទៅកាន់ព្រលានយន្តហោះដែលចិនកសាងដោយខុសច្បាប់ នៅវាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ថ្លែងមតិនៅសន្និ សីទកាសែតមួយនាថ្ងៃទី៤ មករា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បានឲ្យដឹងថាជប៉ុនព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពឯកតោភាគីរបស់ ចិនបណ្ដាលឲ្យផ្លាស់ប្ដូរស្ថានភាពដើមនៅសមុទ្រខាងកើត។លោក Fumio  Kishida បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តសហប្រតិបតិ្តការជាមួយប្រទេសទាក់ទិននានាដើម្បី ការពារសេរីភាពខាងនាវាចរណ៍។ មុននោះ នាថ្ងៃទី២ មករា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Pooja Jhunjhunwala បានចាត់ទុកថា ទង្វើររបស់ចិនបានធ្វើឲ្យភាពតានតឹងកើនឡើងនៅ ក្នុងតំបន់។អាមេរិកបានរិះគន់សកម្មភាពកសាងកោះសិប្បនិមិត្តដោយខុសច្បាប់ របស់ចិននៅសមុទ្រខាងកើត ព្រមទាំងចាត់ទុកថា ប៉េកាំងកំពុងមាន ផែនការ ប្រើប្រាស់កោះនេះក្នុងគោលដៅយោធា៕