ជប៉ុនចាប់ផ្ដើមដំណើរការបោះឆ្នោតជ្រើសរើសរដ្ឋសភា។
10/12/2012 07:59
VOV-ការបោះឆ្នោតរដ្ឋសភាជប៉ុនត្រូវបានដំណើរការ នៅទីរួមស្រុក Kesennuma ខេត្ត Miyagi។

ជប៉ុនចាប់ផ្ដើមដំណើរការបោះឆ្នោតជ្រើសរើសរដ្ឋសភា។ VOV-ការបោះឆ្នោតរដ្ឋសភាជប៉ុនត្រូវបានដំណើរការនៅទីរួមស្រុក Kesennuma ខេត្ត Miyagi។ កាលពីព្រឹកថ្ងៃទី៩ធ្នូ រដ្ឋអំណាចទីរួមស្រុកចាប់ផ្ដើម រៀបចំក្រុមនាំបណ្ដាហិបឆ្នោតទៅទីប្រជុំជនបណ្ដោះអាសន្នសំរាប់ប្រជាជន ទីរួមស្រុកនេះដើម្បីគេបោះឆ្នោតមុនពេលការបោះឆ្នោតរដ្ឋសភាបានចាប់ផ្ដើម ជាផ្លូវការនាថ្ងៃទី១៦ធ្នូ។ ការបោះឆ្នោតមុននេះត្រូវបានអនុវត្តតាមការផ្ដើមគំនិត របស់មន្ត្រីគណៈកម្មាធិការបោះឆ្នោតដែលចាត់ទុកថា ជនចាស់ជរាដែលកំពុង រស់នៅបណ្ដាទីប្រជុំជនបណ្ដោះអាសន្នគ្មានមធ្យោបាយធ្វើដំណើរប៉ុន្តែនៅត្រូវ បានធានាសិទ្ធិបោះឆ្នោតរបស់គេ។ ក្នុងព្រឹត្តិការទាក់ទិនផ្សេងទៀតនាថ្ងៃទី៩ធ្នូ ប្រធានគណៈបក្សប្រជាធិបតេយ្យសេរី (LDP) គណៈបក្សប្រឆាំងធំបំផុតនៅជប៉ុន អតីតនាយករដ្ឋមន្ត្រី Shinzo Abe បានបដិសេធន៍លទ្ធភាពបង្កើតរដ្ឋាភិបាលសម្ពន្ធភាពជាមួយគណៈបក្សប្រជាធិបតេយ្យជប៉ុន (DPJ) កាន់អំណាចរបស់ នាយករដ្ឋមន្ត្រី Yoshihiko Noda ក្រោយការបោះឆ្នោត។ បណ្ដាការស្ទង់មតិនាពេលកន្លងទៅបានសឲ្យឃើញថា LDP កំពុងមានឧត្តមភាពនិងអាចត្រឡប់មកកាន់ អំណាច់ក្រោយរយៈពេល៣ឆ្នាំត្រូវបាត់ដំណែងគណៈបក្សកាន់អំណាចទៅក្នុង កណ្ដាប់ដៃ DPJ៕
Related






