VOV WorldVOV World
ជប៉ុនធ្វើតូបនីយកម្មប្រជុំកោះជំលោះ
12/09/2012 08:29
(VOV)-រដ្ឋាភិបាលជប៉ុននាថ្ងៃទី១១កញ្ញាបានចុះហត្ថ លេខាលើកិច្ចសន្យាជាមួយម្ចាស់កម្មសិទ្ធឯកជនដើម្បី ធ្វើតូបនីយកម្មកោះចំនួន៣ក្នុងចំ ណោមកោះទាំង៥ ចំណុះប្រជុំកោះ Sankaku ដោយមិនអើពើដល់ការប្រឆំាង
ជប៉ុនធ្វើតូបនីយកម្មប្រជុំកោះជំលោះ
ប្រជុំកោះ Senkaku (រូបថតៈ Internet) (VOV)-រដ្ឋាភិបាលជប៉ុននាថ្ងៃទី១១កញ្ញាបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ ម្ចាស់កម្មសិទ្ធឯកជនដើម្បីធ្វើតូបនីយកម្មកោះចំនួន៣ក្នុងចំណោមកោះទាំង៥ ចំណុះប្រជុំកោះ Sankaku ដោយមិនអើពើដល់ការប្រឆំាងជំទាស់យ៉ាងខ្លាំងក្លា របស់ចិន ជាប្រទេសក៏កំពុងទាមទារអធិបតេយ្យភាពចំពោះប្រជុំកោះនេះ។ មុន នោះ នាថ្ងៃទី១០កញ្ញា រដ្ឋមន្រ្តីការបរទេសចិនYang Jiechi  បានកោះហៅជា បន្ទាន់ឯកអគ្គរាជទូតជប៉ុនប្រចំានៅចិន Uichiro Niwa មកដល់ទីស្នាក់ការនៃ ក្រសួងការបរទេសរបស់ប្រទេសនេះ ដើម្បីប្រឆំាងជំទាស់ចំពោះការដែលជប៉ុន ប្រកាសជាផ្លូវការ ផែនការធ្វើតូបនីយកម្មផ្នែក១នៃប្រជុំកោះ Senkakuឬ Diaoyu   នេះ។ ក្រសួងការបរទេសជប៉ុនបានបញ្ចូនប្រធាននាយកដ្ឋានអាស៊ី-មហាសមុទ្រ ប៉ាស៊ីហ្វិក Shinsuke Sugiyama ទៅកាន់ចិន ដើម្បីពន្យល់អំពីគំរោងធ្វើតូបនីយ កម្មកោះរបស់តូក្យូនិងស្នើប៉េកំាងមានប្រតិកម្មស្ងប់អារម្មណ៌ចំពោះបញ្ហានេះ៕