VOV WorldVOV World
ជប៉ុនឈាត់ចាប់នាវានេសាទត្រីរបស់ចិនក្នុងតំបន់សមុទ្រភាគនិរតីជប៉ុន
25/01/2013 09:35
(VOVworld) – នារសៀលថ្ងៃទី ២៤ មករា កំលាំងយាមល្បាតតំបន់ឆ្នេសមុទ្រ ជប៉ុនបានឈាត់ចាប់នាវានេសាទត្រីរបស់ចិន ដែលបានធ្វើសកម្មភាពខុសច្បាប់ ក្នុងតំបន់សមុទ្រចំណុះខេត្ត Nagasaki ភាគនិរតីជប៉ុន។
ជប៉ុនឈាត់ចាប់នាវានេសាទត្រីរបស់ចិនក្នុងតំបន់សមុទ្រភាគនិរតីជប៉ុន
(VOVworld) – នារសៀលថ្ងៃទី ២៤ មករា កំលាំងយាមល្បាតតំបន់ឆ្នេសមុទ្រជប៉ុន បានឈាត់ចាប់នាវានេសាទត្រីរបស់ចិន ដែលបានធ្វើសកម្មភាពខុសច្បាប់ក្នុងតំបន់ សមុទ្រចំណុះខេត្ត Nagasaki ភាគនិរតីជប៉ុន។ អគ្គកុងស៊ុលចិនប្រចាំ នៅ Fukuoka (ជប៉ុន) បានឲ្យដឹងថា៖ នាវិកចំនួន ៨ នាក់សុទ្ធតែជាពលរដ្ឋចិន។ អគ្គកុងស៊ុលចិន បានដាស់តឿនភាគីជប៉ុនធានាសុវត្ថិភាពសំរាប់នាវិកចិន។ ក្នុងព្រឹត្តិការណ៍ទាក់ទិន មួយទៀត នាថ្ងៃទី ២៤ មករា នៅរដ្ឋធានី ប៉េកាំង (ចិន) ក្នុងជំនួបជាមួយប្រធានថ្មី នៃគណៈបក្សសច្ចៈយុត្តិធម៌ជប៉ុន លោក Natsuo Yamaguchi ប្រធានគណៈកម្មាធិការ កិច្ចការបរទេសមជ្ឃឹមបក្ស កម្មុយនិស្តចិន លោក Wang Tia Rui បានអះអាងថា៖ ចិន សង្ឃឹមបណ្ដា គណៈបក្សកាន់អំណាចនៅជប៉ុន អាចអនុវត្តរាល់វិធានការសកម្ម ដើម្បីកែលំអរ ទំនាក់ទំនងទ្វេភាគី ចិន-ជប៉ុន ឡើងវិញ៕ ប្រធានថ្មីនៃគណៈបក្សសច្ចៈយុត្តិធម៌ជប៉ុន លោក Natsuo Yamaguchi និងឯគ្គលេខាធិការបក្សកម្មុយនិស្តចិន លោក Xi Jinping (Image: Vietnamplus+)