ជប៉ុននិងឥណ្ឌូណេស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពនៅលើ សមុទ្រខាងកើត
19/06/2012 10:36
តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំ នៅជប៉ុនឲ្យដឹងថា៖ ជប៉ុននិងឥណ្ឌូណេស៊ីនឹងបង្កើន កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពនៅ លើសមុទ្រខាងកើត។

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅជប៉ុនឲ្យដឹងថា៖ ជប៉ុននិង ឥណ្ឌូណេស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពនៅលើ សមុទ្រខាងកើត។នេះគឺជាការយល់ដឹងរួមដែលទទួលបានក្នុងជំនួបរវាងនាយករដ្ឋម ន្ត្រីជប៉ុន Yoshihiko Noda និងប្រធានាធិបតីឥណ្ឌូណេស៊ី Susilo Bambang Yudhoyono នៅខាងក្រៅសន្និសីទកំពូល G-20 ដែលកំពុងប្រព្រឹត្តទៅនៅម៉ិកស៊ិច។ ក្នុងជំនួបនេះ ប្រមុខរដ្ឋទាំង ២ រូប បានសង្កត់ធ្ងន់ដល់ការធានាសេរីភាពនាវាចរណ៍និងដោះស្រាយ បណ្ដាជម្លោះនៅលើសមុទ្រខាងកើតប្រកបដោយសន្តិភាពគឺសំខាន់ណាស់។ ក្រមុខរដ្ឋ ទាំង ២ រូបក៏បានចាត់ទុកថា៖ ជប៉ុននិងឥណ្ឌូណេស៊ីត្រូវចងសម្ព័ន្ធយ៉ាងជិតស្និទ ជាមួយគ្នា ដោយសារ ប្រទេសទាំង ២ ដើតួនាទីកាន់តែធំចំពោះសន្តិសុខនិងភាព សម្បូរុងរឿង របស់តំបន់ ជារៀលរាល់ថ្ងៃ។ នាយករដ្ឋមន្ត្រីជប៉ុន Noda និងប្រធានា ធិបតីឥណ្ឌូណេស៊ី Yudhoyono ក៏បានពិភក្សារអំពីស្ថានភាពនៅឧបទ្វីបកូរ៉េនិង បណ្ដាបញ្ហាអន្តរជាតិនិង តំបន់ ដែលភាគីទាំង ២ យកចិត្តទុកដាក់រួមគ្នា៕
Related






