ជប៉ុនអំពាវនាវគោរព UNCLOS ក្នុងជំលោះនៅសមុទ្រខាងកើត។
07/10/2012 08:59
TTX-ក្នុងបទថ្លែងមតិនៅវេទិការនាវាចរណ៍បើក ទូលាយ (EAMF) លើកទីមួយរបស់សមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ដែលទើបនឹង បានប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន អនុរដ្ឋមន្ត្រីការបរទេសជប៉ុន Koji Tsuruoka

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន Koji Tsuruoka TTX-ក្នុងបទថ្លែងមតិនៅវេទិការនាវាចរណ៍បើកទូលាយ (EAMF) លើកទី មួយរបស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ដែលទើបនឹង បានប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន អនុរដ្ឋមន្ត្រីការបរទេស ជប៉ុន Koji Tsuruoka បានអំពាវនាវបណ្ដាប្រទេសដែលប្រកាសអធិបតេយ្យ ភាពនៅសមុទ្រខាងកើតត្រូវគោរពបណ្ដាអនុសញ្ញាអន្តរជាតិ ដើម្បីសណ្ដាប់ ធ្នាប់នាវាចរណ៍ជាកត្តាដ៏សែនសំខាន់ជួយរក្សាការអភិវឌ្ឍន៍ចីរភាពនៅអាស៊ី -ប៉ាស៊ីហ្វិក។ លោក Tsuruoka បានលើកច្បាស់ថា “បណ្ដាប្រទេសទាក់ទិនក្នុង ជំលោះនៅសមុទ្រខាងកើតត្រូវគោរពអនុសញ្ញារបស់អ.ស.បស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) និងជៀសវាងសកម្មភាពឯកោដែលធ្វើឲ្យ ភាពតានតឹង នៅសមុទ្រខាងកើតឡើងជណ្ដើរ”។ លោកក៏អំពាវនាវបណ្ដាប្រទេសក្រៅ អាស៊ានចូលរួមសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ក្នុងនោះមានអាមេរិកចិន និងរុស្ស៊ីត្រូវរក្សាកិច្ចសន្យាគាំទ្រប្លុកអាស៊ានមួយប្រមូលផ្ដុំនិងសមាហរណកម្ម ថែមទាំងការបង្កើនចងសម្ព័ន្ធនាវាចរណ៍ក្នុងដំបន់ទៀតផង។ នៅវេទិការពោលខាងលើ ចិនបានលើកមតិបង្កើតមូលនិធិសហប្រតិបត្តិការនាវាចរណ៍មានតំលៃជាប្រាក់ប្រមាណ៤៧៤លានដុល្លាអាមេរិកជាមួយប្រទេស អាស៊ានទាំង១០ប្រទេស៕
Related






